អនុប្រធានសាខាកាកបាទក្រហមកម្ពុជាស្រុកគងពិសី រួមជាមួយ ក្រុមការងារស្រុក ក្រុមប្រឹក្សាឃុំ បានអញ្ជើញនាំយកសម្ភារៈ និងថវិកាសួរសុខទុក្ខគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ០១ខ្នង

អនុប្រធានសាខាកាកបាទក្រហមកម្ពុជាស្រុកគងពិសី រួមជាមួយ ក្រុមការងារស្រុក ក្រុមប្រឹក្សាឃុំ បានអញ្ជើញនាំយកសម្ភារៈ និងថវិកាសួរសុខទុក្ខគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ០១ខ្នង

កំពង់ស្ពឺ÷ ថ្ងៃទី១៩ ខែកកហកដា ឆ្នាំ២០២៦ លោក ហន ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុក និងជាអនុប្រធានសាខាកាកបាទក្រហមកម្ពុជាស្រុកគងពិសី រួមជាមួយ ក្រុមការងារស្រុក ក្រុមប្រឹក្សាឃុំ បានអញ្ជើញនាំយកសម្ភារៈ និងថវិកាសួរសុខទុក្ខគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ០១ខ្នង មានទំហំ ៦x៨ ម៉ែត្រ កម្ពស់ ៣ម៉ែត្រ (ថ្មក្រោម ប្រក់ក្បឿង សំយាបស័ង្កសី)  ម្ចាស់ឈ្មោះ នឹម ភារៈ ភេទប្រុស អាយុ ៤៤ឆ្នាំ និងប្រពន្ធ ប៉ិច សុខៃ ភេទស្រី អាយុ ៣៦ឆ្នាំ នៅភូមិរាំង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ភារៈផ្តល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម មី ៣កេស ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ មុង ១ ភួយ ១ កន្ទេល ១ ក្រមា ២ សារុង ១ និងថវិកាចំនួន១០០,០០០រៀល ។

ព័ត៌មានពាក់ព័ន្ធ

សុវត្ថិភាពក្មេងតូចៗជាចម្បង ក្នុងការកាត់បន្ថយរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាប
សន្តិសុខសង្គម
សុវត្ថិភាពក្មេងតូចៗជាចម្បង ក្នុងការកាត់បន្ថយរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាប
កំពង់ស្ពឺ÷កម្លាំងនគរបាលប៉ុស្តិ៍រកាធំ ក្រុងច្បាស់មុន ប៉ុស្តិ៍ត្រែងត្រយឹងស្រុកភ្នំស្រួច បានចូលរួមជួយសម្រួលចរាចរណ៍ក្នុងការធ្វើដំណើរឆ្លងថ្នល់ ជូនសិស្សានុសិស្ស ពិសេសកូនសិស្សតូចៗ តាមរយៈនេះលោកមេប៉ុស្តិ៍ បានសូមសំណូមពរឲ្យអ្នកបើកបរយានជំនិះគ្រប់ប្រភេទចូលរួមគោរពច្បាប់ចរាចរណ៍ ភ្លើងសញ្ញាស្លាកសញ្ញា គំនូសសញ្ញា ឲ្យបានភ្ជាប់ខ្ជួនបង្កើនការលើកកម្ពស់សុវត្ថិភាព និងកាត់បន្ថយបានគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត។ ពិសេសកុមារតូចៗ បានចូលរៀន និងចេញពីរៀនវិញ ដោយសុវត្ថិភាព ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ក្រុមការងារចុះសួរសុខទុក្ខ និងចែកប្លង់ដីជូនប្រជាពលរដ្ឋ ព្រមទាំងពិនិត្យសកម្មភាពគ្រឿងចក្រអេស្កាវាទ័រកាយប្រឡាយ ចាប់ពីចំណុច ទំនប់ចំការក្រូច រហូតដល់ចំណុច ផ្លូវកៅស៊ូមូលនិធិឃុំអមលាំង មានប្រវែង ៨០០ម៉ែត្រ ដែលមានភូមិពាក់ព័ន្ធចំនួន ៤ភូមិ (ភូមិគោក, ភូមិព្រែក, ភូមិស្នួល និងភូមិអូរអង្គុំ)
សន្តិសុខសង្គម
ក្រុមការងារចុះសួរសុខទុក្ខ និងចែកប្លង់ដីជូនប្រជាពលរដ្ឋ ព្រមទាំងពិនិត្យសកម្មភាពគ្រឿងចក្រអេស្កាវាទ័រកាយប្រឡាយ ចាប់ពីចំណុច ទំនប់ចំការក្រូច រហូតដល់ចំណុច ផ្លូវកៅស៊ូមូលនិធិឃុំអមលាំង មានប្រវែង ៨០០ម៉ែត្រ ដែលមានភូមិពាក់ព័ន្ធចំនួន ៤ភូមិ (ភូមិគោក, ភូមិព្រែក, ភូមិស្នួល និងភូមិអូរអង្គុំ)
កំពង់ស្ពឺ៖នាព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងក្រុមការងារសុរិយោដី ដែលកំពុងចែកប្លង់ដីជូនប្រជាពលរដ្ឋដែលមានដីស្ថិតនៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំបង់ស្ពឺ បានអញ្ជើញដឹកនាំប្រជុំការងារជំនាញដើម្បីដាក់ផែនការមួយចំនួនដល់ការងារជំនាញដែលពាក់ពន្ធ័...
សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំបង់ស្ពឺ បានអញ្ជើញដឹកនាំប្រជុំការងារជំនាញដើម្បីដាក់ផែនការមួយចំនួនដល់ការងារជំនាញដែលពាក់ពន្ធ័...
កំពង់ស្ពឺ៖​​នៅថ្ងៃសុក្រ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំប្រជុំក្រុមការងារជំនាញដើម្បីដាក់ផែនការមួយចំនួនដល់ការងារជំនាញដែលពាក់ពន្ធ័ ដែលប្រព្រឹត្តទៅនៅសាលប្រជុំមេបញ្ជាការ បញ្ជាការដ្ឋាន ដោយមានការចូលរួមពីប្រធានមន្ទីរ នាយការិយាល័យ ព្រមទាំងនាយទាហានពាក់ពន្ធ័​ចូល​រួម​ផងដែរ៕
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ និងចែកអំណោយ ព្រមទាំងណែនាំឱ្យពលរដ្ឋយកចិត្តទុកដាក់លើសុខភាព មុខរបរកសិកម្ម និងឱកាសការងារក្នុងមូលដ្ឋាន
សន្តិសុខសង្គម
អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ និងចែកអំណោយ ព្រមទាំងណែនាំឱ្យពលរដ្ឋយកចិត្តទុកដាក់លើសុខភាព មុខរបរកសិកម្ម និងឱកាសការងារក្នុងមូលដ្ឋាន
កំពង់ស្ពឺ៖ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ រួមជាមួយឯកឧត្តម លោក លោកស្រី ក្នុងជួរគណៈកម្មាធិការសាខា និងប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះចំនួន ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៣០គ្រួសារ ស្ថិតនៅភូមិអង្គរបាន ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយក្រវ៉ាន់ បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជំរុញការចូលរួមពីប្រជាពលរដ្ឋ
សន្តិសុខសង្គម
ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយក្រវ៉ាន់ បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជំរុញការចូលរួមពីប្រជាពលរដ្ឋ
នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយក្រវ៉ាន់ សហការជាមួយក្រុមប្រឹក្សាសង្កាត់ស្វាយក្រវ៉ាន់ បានចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងអនុក្រឹត្យលេខ ០៣ អនក្រ.បក ជូនដល់ប្រជាពលរដ្ឋនៅភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តម ឈូរ សុបញ្ញា និងក្រុមការងារចុះជួយស្រុកសាមគ្គីមុន្នីជ័យ បានចុះសាកសួរសុខទុក្ខអ្នកជំងឺកំពុងសម្រាប់ព្យាបាល
សន្តិសុខសង្គម
ឯកឧត្តម ឈូរ សុបញ្ញា និងក្រុមការងារចុះជួយស្រុកសាមគ្គីមុន្នីជ័យ បានចុះសាកសួរសុខទុក្ខអ្នកជំងឺកំពុងសម្រាប់ព្យាបាល
កំពង់ស្ពឺ÷ ឯកឧត្តម ឈូរ សុបញ្ញា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលជួយស្រុកសាមគ្គីមុន្នីជ័យ និងជាប្រធានក្រុមការងារចុះជួយឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានចុះសាកសួរសុខទុក្ខអ្នកជំងឺកំពុងសម្រាប់ព្យាបាលគ្លីនិកឯកជន ១.អ្នកជំងឺឈ្មោះ ហុន ស្រីណែត នៅភូមិទំនប់បាក់ (គ្រុនឈាម) ថវិកាឯកឧត្តម ឈួរ សុបញ្ញា 150,000រៀល លោកមេឃុំ50,000រៀល ក្រុមការងារចុះភូមិលោកស៊ិន ទិត្យផល្គុន 40,000រៀល លោកហេង សំអាត30,000រៀល លោក បាន បូរី 40,000រៀល។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត

ព័ត៌មានថ្មីៗ

កម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
សេចក្តីជូនដំណឹង

កម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,៥០ ម៉ែត្រ ~ស្ថានភាពទូទៅ៖ -រលាំងជ្រៃថ្ងៃនេះ ៦,៦០ ម/ថ្ងៃម្សិលមិញ ៦,៦២ ម (-០,១២ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,៤០ ម • ពាមឃ្លៃថ្ងៃនេះ=២,៤៥ ម / ថ្ងៃម្សិលមិញ=២,៥០ ម  (-០,០៥ ម ) -តាសាល ថ្ងៃនេះ=១៥,០០ ម /ថ្ងៃម្សិលមិញ=១៥,១៧ ម (-០,១៧ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៤,០០ ម ~សីតុណ្ហភាព៖ (តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ) -ថ្ងៃនេះ Max=៣៥,០°c / Min =២៥,០°c ថ្ងៃម្សិលមិញMax=៣៦,០°c /Min=២៥.០°c (ប្រភពមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ)

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អភិបាលរងខេត្តកំពង់ស្ពឺ ដឹកនាំវេទិកាសាធារណៈនៅស្រុកសាមគ្គីមុនីជ័យ ដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញការផ្តល់សេវាសាធារណៈ
សកម្មភាពថ្នាក់ដឹកនាំ

អភិបាលរងខេត្តកំពង់ស្ពឺ ដឹកនាំវេទិកាសាធារណៈនៅស្រុកសាមគ្គីមុនីជ័យ ដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញការផ្តល់សេវាសាធារណៈ

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហន ភក្តី អភិបាលរងខេត្តកំពង់ស្ពឺ និងជាតំណាងលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ ស្តីពី «ការអនុវត្តយន្តការកែទម្រង់អភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន» នៅវត្តអង្គពាំងល្វា (វត្តបាត់កូន) ឃុំពាំងល្វា។ កម្មវិធីនេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមកពី ១៨ភូមិ សរុបជាង ៣០០នាក់ ដើម្បីផ្លាស់ប្តូរមតិយោបល់ ស្វែងយល់ពីទុក្ខកង្វល់ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ។ ក្នុងវេទិកានេះ ប្រជាពលរដ្ឋបានលើកឡើងនូវសំណូមពរ និងបញ្ហាសំខាន់ៗមួយចំនួន រួមមាន៖ ការស្នើសុំដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុន និងការធ្វើប្លង់កម្មសិទ្ធិដីធ្លី ការកែតម្រូវទិន្នន័យមិនស៊ីគ្នាក្នុងសំបុត្រកំណើត គល់បញ្ជី និងអត្តសញ្ញាណប័ណ្ណ

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សួរសុខទុក្ខកុមារា កុមារីដែលមានជម្ងឺគ្រុនឈាម
នយោបាយ

សួរសុខទុក្ខកុមារា កុមារីដែលមានជម្ងឺគ្រុនឈាម

កំពង់ស្ពឺ÷ ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ (August 4, 2026) ក្រុមការងារចុះភូមិទៅសួរសុខទុក្ខកុមារា កុមារីដែលមានជម្ងឺគ្រុនឈាម -កុមារី ឈ្មោះ វិចិត្រ ខេមា មានអាយុ៤ឆ្នាំ នៅភូមិទំនប់បាក់ ( មានជំងឺគ្រុនឈាម ) ថវិកាឯកឧត្តម ប្រធាន ឈួរ សុបញ្ញា ១០០,០០០រៀល លោក សុិន ទិត្យផល្គុន ប្រធានមណ្ឌលភូមិ ថវិកា៥០.០០០រៀល លោកបាន បូរី ៦០.០០០រៀល លោក ហេង សំអាត ៦០,០០០រៀល (ប្រភពគណបក្សប្រជាជនកម្ពុជា ស្រុកសាមគ្គីមុន្នីជ័យ)

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សួរសុខទុក្ខកុមារា កុមារីដែលមានជម្ងឺគ្រុនឈាម
នយោបាយ

សួរសុខទុក្ខកុមារា កុមារីដែលមានជម្ងឺគ្រុនឈាម

កំពង់ស្ពឺ÷ ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦(August 4, 2026) ក្រុមការងារចុះភូមិទៅសួរសុខទុក្ខកុមារា កុមារីដែលមានជម្ងឺគ្រុនឈាម -កុមារ ឈ្មោះ ហ៊ាន រតនៈ អាយុ៨ឆ្នាំ នៅភូមិត្រពាំងរុន ( មានជំងឺគ្រុនឈាម ) ថវិកាឯកឧត្តមប្រធាន ឈួរ សុបញ្ញា ១០០,០០០រៀល -លោក សុិន ទិត្យផល្គុន ប្រធានមណ្ឌលភូមិ ថវិកា៥០,០០០រៀល -លោក បាន បូរី បានឧបត្ថម្ភថវិកា ១០,០០០រៀល លោក ហេង សំអាត បានឧបត្ថម្ភថវិកាចំនួន២០,០០០រៀល ឲ្យក្រុមគ្រួសារ ដើម្បីទុកព្យាបាលជំងឺដ៏កាចសាហាវនេះផងដែរ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត