
ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពលោក នៅ ចេក អាយុ ៧០ឆ្នាំ ទទួលមរណភាពដោយរោគាពាធ ស្ថិតនៅភូមិតាំងទន្លេ សង្កាត់សុរព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា បានចាត់លោកស្រី ប៉ោក សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ចូលរួមជាមួយរដ្ឋបាលខេត្តដឹកនាំដោយលោក គង់ ឈុនលី នាយករដ្ឋបាលសាលាខេត្ត និងសហការី អញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពលោក នៅ ចេក អាយុ ៧០ឆ្នាំ ទទួលមរណភាពដោយរោគាពាធ ស្ថិតនៅភូមិតាំងទន្លេ សង្កាត់សុរព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។











