
សួរសុខទុក្ខជូនអំណោយ និងពិនិត្យសុខភាពជូនចាស់ជរា និងក្រុមគ្រួសារវីរកងទ័ព ចំនួនជាង៣០០គ្រួសារ នៅវត្តផុងភក្តីវរារ៉ាម ស្ថិតក្នុងឃុំភក្តី ស្រុកបសេដ្ឋ
កំពង់ស្ពឺ÷ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក អនុប្រធានទី២ ក្រុមការងារចុះមូលដ្ឋានស្រុកបសេដ្ឋ និងលោកជំទាវ បានអញ្ជើញសួរសុខទុក្ខជូនអំណោយ និងពិនិត្យសុខភាពជូនចាស់ជរា និងក្រុមគ្រួសារវីរកងទ័ព ចំនួនជាង៣០០គ្រួសារ នៅវត្តផុងភក្តីវរារ៉ាម ស្ថិតក្នុងឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចូលរួមក្នុងឱកាសនោះផងដែរមានលោកឧកញ៉ា ផូ កែវសម្បត្តិ និងលោកជំទាវឧកញ៉ា ហង្ស ម៉ារីនី តំណាងសប្បុរសជន ឯកឧត្តម លី ចាន់សុភក្តី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្តី លោកសំអឿន សុបញ្ញា អភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋ លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងក្រុមការងារជាច្រើនរូបផងដែរ។











