
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តព្យាបាលជូនប្រជាពលរដ្ឋ ថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ ២០២៦ នៅអនុវិទ្យាល័យបន្ទាយខ្មែរ ភូមិបន្ទាយខ្មែរ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអំណោយសម្ភារបរិក្ខាថ្នាំពេទ្យ និងដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៨៣៧នាក់ ស្រី ៣៨៥នាក់ ដើម្បីចុះផ្សព្វផ្សាយអប់រំសុខភាព វគ្គសង្គ្រោះបឋម និងពិនិត្យព្យាបាលជំងឺ ចែកឱសថ ផ្តល់សេវា រួមទាំងស្បៀងអាហារមានជានំប៉័ង និងទឹកសុទ្ធ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានចំនួន ១៦៧៩៦នាក់ ស្រី ១១៥៨៩នាក់ (លើសផែនការគ្រោងទុកចំនួន ៥ដង)។











