
ក្រុមការងារគណបក្សប្រជាជនកម្ពុជា បន្តចុះពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដោយឥតគិតថ្លៃ បានចំនួន២៦ខ្នងផ្ទះសរុប ចំនួន ១០៤នាក់ ស្រី ចំនួន ៥៧នាក់
កំពង់ស្ពឺ÷ ក្រុមការងារ ឯកឧត្តមបណ្ឌិត ហេង សុខគង់ បាននាំយកថ្នាំពេទ្យ ជាអំណោយរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យចុះតាមខ្នងផ្ទះ ក្នុងភូមិព្រៃរំដែល ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ក្រុមការងារចុះមូលដ្ឋាន ឃុំភក្ដី- ភូមិព្រៃរំដួល នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្តដា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋានឃុំភក្ដី ស្រុកបសេដ្ឋ ដឹកនាំដោយ ឯកឧត្តម វង្ស វ៉ាន់នី អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្តី , និងក្រុមការងារគ្រូពេទ្យគណបក្សប្រជាជនកម្ពុជាឃុំភក្ដី តំណាង ឯកឧត្តម លី ចាន់សុភក្ដី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្ដី រួមជាមួយគណៈអចិន្ត្រៃគណបក្សឃុំ សាខាបក្សភូមិ (សរុបចំនួន ២០នាក់ ស្រី ចំនួន ៨នាក់ ) បានចុះពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដោយឥតគិតថ្លៃ បានចំនួន២៦ខ្នងផ្ទះសរុប ចំនួន ១០៤នាក់ ស្រី ចំនួន ៥៧នាក់។











