
ក្រុមការងារចម្រុះខេត្តកំពង់ស្ពឺ ចុះពិនិត្យ និងវាស់វែងនិយាមកាក្បាលដីជាក់ស្តែង តាមសំណើរសុំអន្តរាគមន៍ចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច
កំពង់ស្ពឺ៖ ឆ្លើយតបទៅនឹងសំណើរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមការងារចម្រុះថ្នាក់ខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោក កៅ សុណ្ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត បានចុះពិនិត្យ និងវាស់វែងយកនិយាមកាលើទីតាំងក្បាលដីជាក់ស្តែង ស្ថិតនៅភូមិមានសិរី ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។











