ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តកំពង់ស្ពឺ ត្រៀមរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញគ្រឿងញៀនខុសច្បាប់
(កំពង់ស្ពឺ)៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ លោក ងួន ឡាញ់ នាយករងរដ្ឋបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ត្រៀមរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញគ្រឿងញៀន ឆ្នាំ២០២៦។ កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងទាំង៣ ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបទៀត។


សកម្មភាពអាជ្ញាធរ
កាកបាទក្រហមកម្ពុជាស្រុកបសេដ្ឋ នាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន០៣គ្រួសារ និងស្ត្រីសំរាលកូនចំនួន០១គ្រួសារ នៅស្រុកបសេដ្ឋ
កំពង់ស្ពឺ៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦---លោកស្រី ស៊ុម ផល្លី អភិបាលរង នៃគណៈអភិបាលស្រុក និងជាអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក តំណាងលោក សំអឿន សុបញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបសេដ្ឋ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន០៣គ្រួសារ នៅភូមិទ័ពម្រាក់ ឃុំកក់ ស្រុកបសេដ្ឋ និងស្ត្រីសំរាលកូនចំនួន០១គ្រួសារ នៅភូមិថ្នល់ដាច់ ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។


សកម្មភាពអាជ្ញាធរ
ពិធីសំណេះសំណាល និងប្រគល់ វិទ្យុទាក់ទង (អាយកូម) ប្រជាការពារភូមិត្រពាំងក្រឡឹង ឃុំភ្នំតូច ស្រុកសាមគ្គីមុន្នីជ័យ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ខ្ញុំបាទបានចុះជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ ជាសមាជិក សមាជិកាបក្ស និងកម្លាំងប្រជាការពារភូមិ នៅភូមិត្រពាំងក្រឡឹងសរុបចំនួន ២០នាក់។ ក្នុងឱកាសសំណេះសំណាលនោះ លោក ម៉ែន ប៊ុនធា អនុប្រធានមន្ទីរព័ត៌មាន ប្រធានក្រុមការងារចុះជួយភូមិត្រពាំងក្រឡឹង ឃុំភ្នំតូច ស្រុកសាមគ្គីមុន្នីជ័យ បានធ្វើការផ្សព្វផ្សាយនូវរបៀបវារៈសំខាន់ៗចំនួន ៦ចំណុច


សកម្មភាពអាជ្ញាធរ
ប្រារព្ធពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់អាគារទីស្នាក់ការបក្សប្រជាជនកម្ពុជាឃុំជង្រុក និងសកម្មភាពនានារបស់ថ្នាក់ដឹកនាំឃុំ ស្រុកបានជួប និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ
រសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦
#នៅទីស្នាក់ការបក្សប្រជាជនកម្ពុជាឃុំជង្រុក បានប្រារព្ធពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់អាគារទីស្នាក់ការបក្សប្រជាជនកម្ពុជាឃុំជង្រុក ក្រោមអធិបតីភាព ឯកឧត្តម សុឹម ប៉ុណ្ណប្ញទ្ធិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជង្រុក ស្រុកគងពិសី និងលោក អ៊ុង រដ្ឋា តំណាងក្រុមការងាររបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ព្រមទាំងសមាសភាពអញ្ជើញចូលរួមពី លោក ថោង ផាត ប្រធានគណៈកម្មាធិការបក្សឃុំជង្រុក លោក លោកស្រី សមាជិកបក្សឃុំ និងប្រធានសាខាបក្សភូមិទាំង ២៥ នៅស្នាក់ការគណបក្សឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។


សកម្មភាពអាជ្ញាធរ
សាខា កក្រក ខេត្តកំពង់ស្ពឺ នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៥០គ្រួសារ និងគ្រួសារយុទ្ធជន ចំនួន ២០គ្រួសារ នៅស្រុកសាមគ្គីមុនីជ័យ
កំពង់ស្ពឺ ៖ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦---នេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា បានចាត់លោកស្រី ប៉ោក សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកសាមគ្គីមុនីជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៥០គ្រួសារ និងគ្រួសារយុទ្ធជន ចំនួន ២០គ្រួសារ ស្ថិតនៅវត្តក្រាំងចេក ក្នុងភូមិតានី ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។


សកម្មភាពអាជ្ញាធរ
អនុសាខាកាកបាទក្រហមស្រុកឱរ៉ាល់ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនស្ត្រីក្រីក្រជួបការលំបាក សម្រាលកូន នៅមណ្ឌលសុខភាព ជាស៊ីមឳរ៉ាល់ ចំនួន២នាក់
កំពង់ស្ពឺ៖ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦--- អនុសាខាកាកបាទក្រហមស្រុកឱរ៉ាល់ រួមជាមួយក្រុមការងារអនុសាខាសមាគមនារីស្រុក បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនស្ត្រីក្រីក្រជួបការលំបាក សម្រាលកូន នៅមណ្ឌលសុខភាព ជាស៊ីមឳរ៉ាល់ ចំនួន២នាក់ មកពីភូមិមនោរម្យ ឃុំហោងសំណំ១នាក់ និងភូមិសាមគ្គី ឃុំរស្មីសាមគ្គី ១នាក់ ។


សកម្មភាពអាជ្ញាធរ
ក្រុមការងារ អ.ហ ខេត្តកំពង់ស្ពឺ សួរសុខទុក្ខ វីរៈកងទ័ព លោក អនុសេនីយ៍ត្រី ផាន់ ផល្លា អាយុ៤៧ឆ្នាំ ជំនួយការការិយាល័យឃោសនាព័ត៌មាន ដែលកំពុងសម្រាកព្យាបាយជំងឺពុកក្បាលឆ្អឹងភ្លៅទាំងសងខាង នៅក្រុងច្បារមន
កំពង់ស្ពឺ៖ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦---លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារ អ.ហ ខេត្ត និងសហភាពសហព័ន្ធយុវជន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីរអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញចុះសួរសុខទុក្ខ វីរៈកងទ័ព លោក អនុសេនីយ៍ត្រី ផាន់ ផល្លា អាយុ៤៧ឆ្នាំ ជំនួយការ ការិយាល័យឃោសនាព័ត៌មាន ដែលកំពុងសម្រាកព្យាបាយជំងឺពុកក្បាលឆ្អឹងភ្លៅទាំងសងខាង នៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បច្ចុប្បន្នដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅទិសទី៣ ប្រាសាទតាមន្ត តាក្របី ខេត្តឧត្តរមានជ័យ។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំពិគ្រោះយោបល់តាម zoom លើរបាយការណ៍ពិនិត្យឡើងវិញពាក់កណ្ដាលទីយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា
កំពង់ស្ពឺ៖ ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៦--- លោកស្រី ប៉ោក សេដ្ឋា អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា និងលោក លោកស្រី អនុប្រធានគណៈកម្មាធិការអនុសាខាសាខាក្រុង ស្រុកទាំង៩ សរុបចំនួន ១៧នាក់/ស្រី ១២នាក់ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់តាម zoom លើរបាយការណ៍ពិនិត្យឡើងវិញពាក់កណ្ដាលទីយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ស្ថិតនៅបន្ទប់ប្រជុំសាខា ។


សកម្មភាពអាជ្ញាធរ
សាខាកាកបាទក្រហមស្រុក អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជូនស្ត្រីសំរាលកូន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន០៣គ្រួសារ នៅស្រុកបសេដ្ឋ
កំពង់ស្ពឺ៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦--- លោកស្រី ស៊ុម ផល្លី អភិបាលរង នៃគណៈអភិបាលស្រុក និងជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក តំណាងលោក សំអឿន សុបញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមស្រុក បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជូនស្ត្រីសំរាលកូន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន០៣គ្រួសារ នៅភូមិទ័ពម្រាក់ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។


សកម្មភាពអាជ្ញាធរ
ក្រុមប្រតិបត្តិសាខា អនុសាខាក្រុងច្បារមន ចុះសួរសុខទុក្ខលោកស្រី សាន ស្រីពៅ អាយុ ២៥ឆ្នាំ ដែលមានជំងឺទឹកនោមប្រៃកំរិនធ្ងន់
កំពង់ស្ពឺ៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា បានចាត់លោកស្រី មាស ចន្នី នាយិកាសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុងច្បារមន ចុះសួរសុខទុក្ខលោកស្រី សាន ស្រីពៅ អាយុ ២៥ឆ្នាំ ដែលមានជំងឺទឹកនោមប្រៃកំរិនធ្ងន់ ហើយត្រូវលាងឈាម១អាទិត្យម្តងជាប្រចាំ ស្ថិតនៅភូមិដក់ពរ សង្ការស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ នៅឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ
កំពង់ស្ពឺ៖ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦---ទីចាត់ការផែនការ និងវិនិយោគខេត្ត សហការជាមួយរដ្ឋបាលសាលា ឃុំក្រាំងចេក ក្នុងស្រុកសាមគ្គីមុនីជ័យ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅសាលាឃុំក្រាំងចេក ក្រោមអធិបតីភាព លោក ចឹក ឈឿន មេឃុំក្រាំងចេក និងជាប្រធានគណៈកម្មការលទ្ធកម្ម និងលោកមេឃុំទាំង៤ និងវត្តមានអ្នកសង្កេតការថ្នាក់ខេត្ត/ស្រុក លោកអភិបាលរងស្រុក តំណាងក្រុមហ៊ុន និងអ្នកសារពត៌មានជាច្រើនរូបទៀត។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ នៅឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ
កំពង់ស្ពឺ៖ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦--ទីចាត់ការផែនការ និងវិនិយោគខេត្ត សហការជាមួយរដ្ឋបាលសាលាឃុំពាំងល្វា បានរៀបចំកិច្ចប្រជុំបើកសំណើរដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ កិច្ចប្រជុំនេះដែរដឹកនាំដោយលោក ចាន់ សែប មេឃុំពាំងល្វា និងជាប្រធានគណៈកម្មការលទ្ធកម្ម និងវត្តមានអ្នកសង្កេតការថ្នាក់ខេត្ត/ស្រុក លោកអភិបាលរងស្រុក តំណាងក្រុមហ៊ុន និងអ្នកសារពត៌មានជាច្រើនរូបទៀត។

