
ក្រុមការងារ អ.ហ ខេត្តកំពង់ស្ពឺ សួរសុខទុក្ខ វីរៈកងទ័ព លោក អនុសេនីយ៍ត្រី ផាន់ ផល្លា អាយុ៤៧ឆ្នាំ ជំនួយការការិយាល័យឃោសនាព័ត៌មាន ដែលកំពុងសម្រាកព្យាបាយជំងឺពុកក្បាលឆ្អឹងភ្លៅទាំងសងខាង នៅក្រុងច្បារមន
កំពង់ស្ពឺ៖ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦---លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារ អ.ហ ខេត្ត និងសហភាពសហព័ន្ធយុវជន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីរអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញចុះសួរសុខទុក្ខ វីរៈកងទ័ព លោក អនុសេនីយ៍ត្រី ផាន់ ផល្លា អាយុ៤៧ឆ្នាំ ជំនួយការ ការិយាល័យឃោសនាព័ត៌មាន ដែលកំពុងសម្រាកព្យាបាយជំងឺពុកក្បាលឆ្អឹងភ្លៅទាំងសងខាង នៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បច្ចុប្បន្នដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅទិសទី៣ ប្រាសាទតាមន្ត តាក្របី ខេត្តឧត្តរមានជ័យ។











