
កិច្ចប្រជុំរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈតាមបណ្ដោយផ្លូវជាតិលេខ៤៤ មុខរោងចក្រ ស៊ីគ្លូ ខេមបូឌា ឯ.ក ដែលស្ថិតនៅក្នុងភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំបន្ទាន់ដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមបណ្ដោយផ្លូវជាតិលេខ៤៤ មុខរោងចក្រ ស៊ីគ្លូ ខេមបូឌា ឯ.ក ដែលស្ថិតនៅក្នុងភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត បុគ្គលិកផ្នែករដ្ឋបាលតាមបណ្ដាររោងចក្រនៅបណ្ដោយផ្លូវជាតិលេខ៤៤ សរុបសមាសភាពចូលរួមប្រមាណ ៣០ រូបផងដែរ។











