រដ្ឋបាលស្រុកភ្នំស្រួច បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ប្រចាំឆមាសទី១ ឆ្នាំ២០២៦

រដ្ឋបាលស្រុកភ្នំស្រួច បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ប្រចាំឆមាសទី១ ឆ្នាំ២០២៦

នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលស្រុកភ្នំស្រួច បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក អ៊ុំ សំអឿន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងស្រុក លោកនាយក និងលោក លោកស្រីនាយករងរដ្ឋបាលស្រុក លោក លោកស្រីប្រធានការិយាល័យទាំង១៣ លោកមេបញ្ជាការ និងមេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធទាំង៣ ព្រមទាំងលោក លោកស្រីមេឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងស្មៀនឃុំទាំង១៣។

ព័ត៌មានពាក់ព័ន្ធ

ប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនៃបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការ ខេត្តកំពង់ស្ពឺ​ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦
សកម្មភាពអាជ្ញាធរ
ប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនៃបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការ ខេត្តកំពង់ស្ពឺ​ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ប្រតិភូក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្តម សំ រិទ្ធី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនៃបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការ ខេត្តកំពង់ស្ពឺ ដោយផ្ទាល់ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អនុសាខាសមាគមនារីបានចុះសាកសួរសុខទុក្ខនិងជូនថវិកាមួយចំនួនជូនអ្នកគ្រូកំពុងសម្រាប់ព្យាបាល
សកម្មភាពអាជ្ញាធរ
អនុសាខាសមាគមនារីបានចុះសាកសួរសុខទុក្ខនិងជូនថវិកាមួយចំនួនជូនអ្នកគ្រូកំពុងសម្រាប់ព្យាបាល
កំពង់ស្ពឺ÷ ព្រឹកថ្ងៃពុធ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី សេ សំរុង អភិបាលរងស្រុកនិងជាប្រធានអនុសាខាសមាគមនារី បានដឹកនាំក្រុមការងារស្រ្តី ចុះសួរសុខទុក្ខនិងនាំយកថវិកា ២០០,០០០រៀលជូនលោកស្រី ផុន រ៉ែម អ្នកគ្រូបង្រៀនសាលាវិទ្យាល័យអន្លង់ជ្រៃ និងជាសមាជិកអនុសាខាសមាគមនារី កំពុងសម្រាក់ព្យាបាលជំងឺនៅគេហដ្ឋាននៅភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុម ស្រុកថ្ពង។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
រដ្ឋបាលស្រុកភ្នំស្រួច រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកភ្នំស្រួច រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក
នាព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកភ្នំស្រួច បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាពលោក ពេជ្រ ចន្ថា ប្រធានក្រុមប្រឹក្សាស្រុក និងមានការចូលរួមពីលោក អ៊ុំ សំអឿន អភិបាល នៃគណៈអភិបាលស្រុក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចប្រជុំរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈតាមបណ្ដោយផ្លូវជាតិលេខ៤៤ មុខរោងចក្រ ស៊ីគ្លូ ខេមបូឌា ឯ.ក ដែលស្ថិតនៅក្នុងភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈតាមបណ្ដោយផ្លូវជាតិលេខ៤៤ មុខរោងចក្រ ស៊ីគ្លូ ខេមបូឌា ឯ.ក ដែលស្ថិតនៅក្នុងភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំបន្ទាន់ដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមបណ្ដោយផ្លូវជាតិលេខ៤៤ មុខរោងចក្រ ស៊ីគ្លូ ខេមបូឌា ឯ.ក ដែលស្ថិតនៅក្នុងភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត បុគ្គលិកផ្នែករដ្ឋបាលតាមបណ្ដាររោងចក្រនៅបណ្ដោយផ្លូវជាតិលេខ៤៤ សរុបសមាសភាពចូលរួមប្រមាណ ៣០ រូបផងដែរ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ក្រុមប្រឹក្សាស្រុកគងពិសី បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារបន្ត
សកម្មភាពអាជ្ញាធរ
ក្រុមប្រឹក្សាស្រុកគងពិសី បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារបន្ត
នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ែន ពុំ ប្រធានក្រុមប្រឹក្សាស្រុកគងពិសី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគងពិសី។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
រដ្ឋបាលស្រុកថ្ពង បើកកិច្ចប្រជុំពន្លឿនការដោះស្រាយបញ្ហាកកស្ទះក្នុងការចេញបណ្ណកម្មសិទ្ធិដីធ្លីនៅឃុំប្រាំបីមុម
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកថ្ពង បើកកិច្ចប្រជុំពន្លឿនការដោះស្រាយបញ្ហាកកស្ទះក្នុងការចេញបណ្ណកម្មសិទ្ធិដីធ្លីនៅឃុំប្រាំបីមុម
នារសៀលថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ចែមភឺនរីម វុទ្ធី អភិបាល នៃគណៈអភិបាលស្រុកថ្ពង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើការងារដោះស្រាយការកកស្ទះក្នុងដំណើរការចេញបណ្ណកម្មសិទ្ធិដីធ្លី ស្ថិតនៅឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត

ព័ត៌មានថ្មីៗ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារបក្សប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា ឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកថ្ពង
នយោបាយ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារបក្សប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា ឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកថ្ពង

ខេត្តកំពង់ស្ពឺ៖ នៅទីស្នាក់ការគណបក្សស្រុកថ្ពង នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ភោគសុវណ្ណារិទ្ធរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យានវានុវត្តន៍ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកថ្ពង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារបក្សប្រចាំខែកញ្ញា និងលើកទិសដៅបន្តសម្រាប់ខែតុលា ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
តាមការប្តឹងពីពលរដ្ឋតាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់HotLine1292 កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចុះអន្តរាគមន៍ធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភក្រុងឧដុង្គម៉ែជ័យ...
សន្តិសុខសង្គម

កំពង់ស្ពឺ៖ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ០៨:២៧នាទីព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HotLine 1292(២៤ម៉ោងលើ២៤ម៉ោង) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីបងប្អូនប្រជាពលរដ្ឋម្នាក់ បានរាយការណ៍និងប្តឹងដើម្បីសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ករណីរំលោភនៅចំណុចភូមិរ៉ា សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ដឹកនាំមន្ត្រីរាជការ និងពុទ្ធបរិស័ទ រាប់បាត្រកាន់បិណ្ឌវេនទី៧ នៅវត្តចំបក់ពោធិពាន់
សកម្មភាពថ្នាក់ដឹកនាំ

អភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ដឹកនាំមន្ត្រីរាជការ និងពុទ្ធបរិស័ទ រាប់បាត្រកាន់បិណ្ឌវេនទី៧ នៅវត្តចំបក់ពោធិពាន់

កំពង់ស្ពឺ៖ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងលោកជំទាវ ម៉េង វ៉ាន់ដានីន និងមន្ត្រីរាជការក្រោមឱវាទ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៧ នៅវត្តចំបក់ពោធិពាន់ ស្ថិតក្នុងឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើងរោងចក្រ
សន្តិសុខសង្គម

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើងរោងចក្រ

កំពង់ស្ពឺ៖ ក្រោមការបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញរបស់កងរាជអាវុធហត្ថខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធនឹងបទល្មើសលួចកាត់ខ្សែភ្លើងក្នុងរោងចក្រ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត