
អនុសាខាសមាគមនារីបានចុះសាកសួរសុខទុក្ខនិងជូនថវិកាមួយចំនួនជូនអ្នកគ្រូកំពុងសម្រាប់ព្យាបាល
កំពង់ស្ពឺ÷ ព្រឹកថ្ងៃពុធ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី សេ សំរុង អភិបាលរងស្រុកនិងជាប្រធានអនុសាខាសមាគមនារី បានដឹកនាំក្រុមការងារស្រ្តី ចុះសួរសុខទុក្ខនិងនាំយកថវិកា ២០០,០០០រៀលជូនលោកស្រី ផុន រ៉ែម អ្នកគ្រូបង្រៀនសាលាវិទ្យាល័យអន្លង់ជ្រៃ និងជាសមាជិកអនុសាខាសមាគមនារី កំពុងសម្រាក់ព្យាបាលជំងឺនៅគេហដ្ឋាននៅភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុម ស្រុកថ្ពង។











