
រដ្ឋបាលស្រុកភ្នំស្រួច រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក
នាព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកភ្នំស្រួច បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាពលោក ពេជ្រ ចន្ថា ប្រធានក្រុមប្រឹក្សាស្រុក និងមានការចូលរួមពីលោក អ៊ុំ សំអឿន អភិបាល នៃគណៈអភិបាលស្រុក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។











