ឯកឧត្តម ប៉ែន បូណា៖ ការពិតគឺជាពន្លឺសម្រាប់លុបបំបាត់ទីងងឹតដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយ

ឯកឧត្តម ប៉ែន បូណា៖ ការពិតគឺជាពន្លឺសម្រាប់លុបបំបាត់ទីងងឹតដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយ

«សព្វថ្ងៃនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចកំពុងសម្ងំនៅក្នុងទីងងឹតដើម្បីផលិតព័ត៌មានក្លែងក្លាយ បំផ្លើស និងបំភ្លៃគ្រប់ទម្រង់ ក្នុងគោលបំណងញុះញង់ដើម្បីបង្កឱ្យមានចលាចលក្នុងសង្គម ដោយមិនស្គាល់កាលៈទេសៈ និងមិនគិតពីផលប្រយោជន៍ជាតិឡើយ ជាពិសេសព័ត៌មានរបស់ពួកគេគឺបម្រើឱ្យ ប្រទេសដែលឈ្លានពានទឹកដីយើង»។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន» នៅសាលាខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។

ព័ត៌មានពាក់ព័ន្ធ

ប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនៃបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការ ខេត្តកំពង់ស្ពឺ​ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦
សកម្មភាពអាជ្ញាធរ
ប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនៃបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការ ខេត្តកំពង់ស្ពឺ​ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ប្រតិភូក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្តម សំ រិទ្ធី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនៃបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការ ខេត្តកំពង់ស្ពឺ ដោយផ្ទាល់ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អនុសាខាសមាគមនារីបានចុះសាកសួរសុខទុក្ខនិងជូនថវិកាមួយចំនួនជូនអ្នកគ្រូកំពុងសម្រាប់ព្យាបាល
សកម្មភាពអាជ្ញាធរ
អនុសាខាសមាគមនារីបានចុះសាកសួរសុខទុក្ខនិងជូនថវិកាមួយចំនួនជូនអ្នកគ្រូកំពុងសម្រាប់ព្យាបាល
កំពង់ស្ពឺ÷ ព្រឹកថ្ងៃពុធ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី សេ សំរុង អភិបាលរងស្រុកនិងជាប្រធានអនុសាខាសមាគមនារី បានដឹកនាំក្រុមការងារស្រ្តី ចុះសួរសុខទុក្ខនិងនាំយកថវិកា ២០០,០០០រៀលជូនលោកស្រី ផុន រ៉ែម អ្នកគ្រូបង្រៀនសាលាវិទ្យាល័យអន្លង់ជ្រៃ និងជាសមាជិកអនុសាខាសមាគមនារី កំពុងសម្រាក់ព្យាបាលជំងឺនៅគេហដ្ឋាននៅភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុម ស្រុកថ្ពង។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
រដ្ឋបាលស្រុកភ្នំស្រួច រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកភ្នំស្រួច រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក
នាព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកភ្នំស្រួច បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាពលោក ពេជ្រ ចន្ថា ប្រធានក្រុមប្រឹក្សាស្រុក និងមានការចូលរួមពីលោក អ៊ុំ សំអឿន អភិបាល នៃគណៈអភិបាលស្រុក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចប្រជុំរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈតាមបណ្ដោយផ្លូវជាតិលេខ៤៤ មុខរោងចក្រ ស៊ីគ្លូ ខេមបូឌា ឯ.ក ដែលស្ថិតនៅក្នុងភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈតាមបណ្ដោយផ្លូវជាតិលេខ៤៤ មុខរោងចក្រ ស៊ីគ្លូ ខេមបូឌា ឯ.ក ដែលស្ថិតនៅក្នុងភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំបន្ទាន់ដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមបណ្ដោយផ្លូវជាតិលេខ៤៤ មុខរោងចក្រ ស៊ីគ្លូ ខេមបូឌា ឯ.ក ដែលស្ថិតនៅក្នុងភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត បុគ្គលិកផ្នែករដ្ឋបាលតាមបណ្ដាររោងចក្រនៅបណ្ដោយផ្លូវជាតិលេខ៤៤ សរុបសមាសភាពចូលរួមប្រមាណ ៣០ រូបផងដែរ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ក្រុមប្រឹក្សាស្រុកគងពិសី បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារបន្ត
សកម្មភាពអាជ្ញាធរ
ក្រុមប្រឹក្សាស្រុកគងពិសី បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារបន្ត
នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ែន ពុំ ប្រធានក្រុមប្រឹក្សាស្រុកគងពិសី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគងពិសី។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
រដ្ឋបាលស្រុកភ្នំស្រួច បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ប្រចាំឆមាសទី១ ឆ្នាំ២០២៦
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកភ្នំស្រួច បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ប្រចាំឆមាសទី១ ឆ្នាំ២០២៦
នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលស្រុកភ្នំស្រួច បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក អ៊ុំ សំអឿន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងស្រុក លោកនាយក និងលោក លោកស្រីនាយករងរដ្ឋបាលស្រុក លោក លោកស្រីប្រធានការិយាល័យទាំង១៣ លោកមេបញ្ជាការ និងមេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធទាំង៣ ព្រមទាំងលោក លោកស្រីមេឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងស្មៀនឃុំទាំង១៣។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត

ព័ត៌មានថ្មីៗ

មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ រៀបចំពិធីបើកសម្ពោធ «យុទ្ធនាការផលិតផលជាតិ Made in Cambodia» ដើម្បីជំរុញការប្រើប្រាស់ និងពង្រីកទីផ្សារផលិតផលក្នុងស្រុក
ពាណិជ្ជកម្ម

មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ រៀបចំពិធីបើកសម្ពោធ «យុទ្ធនាការផលិតផលជាតិ Made in Cambodia» ដើម្បីជំរុញការប្រើប្រាស់ និងពង្រីកទីផ្សារផលិតផលក្នុងស្រុក

‎(កំពង់ស្ពឺ)៖ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឈៀង សិលា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ងួន វាសនា អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុង ពិធីបើកសម្ពោធ «យុទ្ធនាការផលិតផលជាតិ Made in Cambodia" ដើម្បីជំរុញ គាំទ្រ សហគ្រាសធុនតូច និងមធ្យម SMEs សិប្បកម្ម និងកែច្នៃក្នុងស្រុកមានឱកាសបង្ហាញសក្តានុពលផលិតផលរបស់ខ្លួនបញ្ជ្រាបចូលក្នុងទីផ្សារ ពិធីនេះមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ម្ចាស់ផ្សារទំនើប ម៉ាត មីនីម៉ាត និងសិប្បកម្មផលិត និងកែច្នៃក្នុងស្រុកសហគ្រាសធុនមីក្រូ តូចនិងមធ្យម ជាច្រើនកុះករ។ ពិធីដែរប្រារព្ធធ្វើ នៅបរិវេណសួនសម្តេច ព្រះសង្ឃរាជ ជួន ណាត។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦
នយោបាយ

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦

សំណួរទី ១៖ តើការជំរុញយន្តការ JBC មានសារៈសំខាន់ដូចម្តេច ចំពោះការដោះស្រាយបញ្ហាព្រំដែន? ចម្លើយ៖ JBC គឺជាយន្តការទ្វេភាគីដែលកម្ពុជា និងថៃបានឯកភាពគ្នាប្រើប្រាស់ ដើម្បីបន្តការងារពាក់ព័ន្ធនឹងការ វាស់វែង កំណត់ និងខណ្ឌសីមាព្រំដែនគោក។ ដូច្នេះ ការជំរុញឱ្យ JBC ដំណើរការឡើងវិញ និងបន្តការងាររបស់ខ្លួន គឺជាមធ្យោបាយសំខាន់មួយ ដើម្បីឱ្យភាគីទាំងពីរអាចពិភាក្សាបញ្ហាព្រំដែនតាមក្របខណ្ឌផ្លូវការ និងតាមនីតិវិធីដែលបាន ព្រមព្រៀងគ្នា។ ជាពិសេស វាជួយជៀសវាងសកម្មភាពឯកតោភាគីដែលអាចបង្កភាពតានតឹង និងធ្វើឱ្យបញ្ហាព្រំដែន កាន់តែស្មុគស្មាញ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សេចក្តីណែនាំ ស្តីពីការរៀបចំប្រារព្ធ «ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៦» របស់ក្រសួងបរិស្ថាន
សេចក្តីជូនដំណឹង

ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ ដើម្បីពិនិត្យ និងអនុម័តការងារសំខាន់ៗរបស់រដ្ឋបាលខេត្ត
សកម្មភាពថ្នាក់ដឹកនាំ

ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ ដើម្បីពិនិត្យ និងអនុម័តការងារសំខាន់ៗរបស់រដ្ឋបាលខេត្ត

កំពង់ស្ពឺ៖ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងតំណាងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធជាច្រើនរូប។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត