
សាខាកាកបាទក្រហមស្រុក អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជូនស្ត្រីសំរាលកូន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន០៣គ្រួសារ នៅស្រុកបសេដ្ឋ
កំពង់ស្ពឺ៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦--- លោកស្រី ស៊ុម ផល្លី អភិបាលរង នៃគណៈអភិបាលស្រុក និងជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក តំណាងលោក សំអឿន សុបញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមស្រុក បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជូនស្ត្រីសំរាលកូន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន០៣គ្រួសារ នៅភូមិទ័ពម្រាក់ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។











