
អាជ្ញាធរខេត្តកំពង់ស្ពឺចុះកំណត់និងលើកស្លាកសញ្ញាទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោ នៅភ្នំ៥៥៣ ក្នុងឃុំដំបូងរូង ឃុំព្រៃក្មេង ឃុំជាំសង្កែ ឃុំគីរីវ័ន្ត និងគីរីរម្យ(ឃុំចំបក់)ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃ០៨ ខែកក្កដា ឆ្នាំ២០២៦---លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ និងជាប្រធានក្រុមការងារកំណត់និងលើកស្លាកសញ្ញាទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ថ្មីៗនេះកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ ចុះកំណត់និងលើកស្លាកសញ្ញាទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោ នៅភ្នំ៥៥៣ ក្នុងឃុំដំបូងរូង ឃុំព្រៃក្មេង ឃុំជាំសង្កែ ឃុំគីរីវ័ន្ត និងគីរីរម្យ(ឃុំចំបក់)ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។











