
ក្រុមប្រតិបត្តិសាខា អនុសាខាក្រុងច្បារមន ចុះសួរសុខទុក្ខលោកស្រី សាន ស្រីពៅ អាយុ ២៥ឆ្នាំ ដែលមានជំងឺទឹកនោមប្រៃកំរិនធ្ងន់
កំពង់ស្ពឺ៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា បានចាត់លោកស្រី មាស ចន្នី នាយិកាសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុងច្បារមន ចុះសួរសុខទុក្ខលោកស្រី សាន ស្រីពៅ អាយុ ២៥ឆ្នាំ ដែលមានជំងឺទឹកនោមប្រៃកំរិនធ្ងន់ ហើយត្រូវលាងឈាម១អាទិត្យម្តងជាប្រចាំ ស្ថិតនៅភូមិដក់ពរ សង្ការស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។











