
សាខា កក្រក ខេត្តកំពង់ស្ពឺ នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៥០គ្រួសារ និងគ្រួសារយុទ្ធជន ចំនួន ២០គ្រួសារ នៅស្រុកសាមគ្គីមុនីជ័យ
កំពង់ស្ពឺ ៖ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦---នេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា បានចាត់លោកស្រី ប៉ោក សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកសាមគ្គីមុនីជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៥០គ្រួសារ និងគ្រួសារយុទ្ធជន ចំនួន ២០គ្រួសារ ស្ថិតនៅវត្តក្រាំងចេក ក្នុងភូមិតានី ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។











