
ប្រារព្ធពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់អាគារទីស្នាក់ការបក្សប្រជាជនកម្ពុជាឃុំជង្រុក និងសកម្មភាពនានារបស់ថ្នាក់ដឹកនាំឃុំ ស្រុកបានជួប និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ
រសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ #នៅទីស្នាក់ការបក្សប្រជាជនកម្ពុជាឃុំជង្រុក បានប្រារព្ធពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់អាគារទីស្នាក់ការបក្សប្រជាជនកម្ពុជាឃុំជង្រុក ក្រោមអធិបតីភាព ឯកឧត្តម សុឹម ប៉ុណ្ណប្ញទ្ធិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជង្រុក ស្រុកគងពិសី និងលោក អ៊ុង រដ្ឋា តំណាងក្រុមការងាររបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ព្រមទាំងសមាសភាពអញ្ជើញចូលរួមពី លោក ថោង ផាត ប្រធានគណៈកម្មាធិការបក្សឃុំជង្រុក លោក លោកស្រី សមាជិកបក្សឃុំ និងប្រធានសាខាបក្សភូមិទាំង ២៥ នៅស្នាក់ការគណបក្សឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។











