
អជ្ញាធរខេត្តកំពង់ស្ពឺ ចុះកំណត់និងលើកស្លាកសញ្ញាទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោ ចំនួន២ថ្ងៃ នៅតំបន់ភ្នំឱរ៉ាល់ (យន្តហោះធ្លាក់) ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦---លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ និងជាប្រធានក្រុមការងារកំណត់និងលើកស្លាកសញ្ញាទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ថ្មីៗនេះកាលពីថ្ងៃទី៤-៥ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ ចុះកំណត់និងលើកស្លាកសញ្ញាទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោ ចំនួន២ថ្ងៃ នៅតំបន់ភ្នំឱរ៉ាល់ (យន្តហោះធ្លាក់) ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។











