ព័ត៌មានក្នុងខេត្ត

កិច្ចប្រជុំ ប្រចាំអឌ្ឍមាសដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ‎
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំ ប្រចាំអឌ្ឍមាសដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ‎
កំពង់ស្ពឺ៖ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមកិច្ចប្រជុំ ប្រចាំអឌ្ឍមាសដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេងពីចម្ងាយ (Online Zoom)។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកនាយកដ្ឋបាលសាលាខេត្ត លោកស្នងការខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៩ ព្រមទាំងមន្ត្រីបច្ចេកទេសមួយចំនួនទៀត។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ព្រះពុទ្ធសាសនា មិនត្រឹមតែជាសាសនានៃជំនឿប៉ុណ្ណោះទេ ប៉ុន្តែជាសាលាជីវិតដ៏ធំមួយ ដែលរួមចំណែកបណ្តុះសីលធម៌ បញ្ញា ស្មារតីជាតិ និងការទទួលខុសត្រូវក្នុងសង្គម
អប់រំ និងកីឡា
ព្រះពុទ្ធសាសនា មិនត្រឹមតែជាសាសនានៃជំនឿប៉ុណ្ណោះទេ ប៉ុន្តែជាសាលាជីវិតដ៏ធំមួយ ដែលរួមចំណែកបណ្តុះសីលធម៌ បញ្ញា ស្មារតីជាតិ និងការទទួលខុសត្រូវក្នុងសង្គម
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានអញ្ជើញជាវាគ្មិនក្នុងកម្មវិធីអប់រំតាមព្រះពុទ្ធមាគ៌ា ក្រោមប្រធានបទ «គុណធម៌របស់យុវជននិងកុមាររស់នៅក្នុងសង្គម» ដល់សិស្សានុសិស្សចំនួន ៩៦៤នាក់ នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យភ្នំតូច ស្ថិតនៅឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ព្រះវិរញ្ញាណ អ៊ុំ ផេង ព្រះលេខាគណខេត្តកំពង់ស្ពឺ និងជាព្រះអនុគណស្រុកសាមគ្គីមុនីជ័យ ដោយមានការចូលរួមពីលោកអភិបាលរងស្រុក អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បន្តធ្វើយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ បសេដ្ឋ
អប់រំ និងកីឡា
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បន្តធ្វើយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ បសេដ្ឋ
កំពង់ស្ពឺ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦---លោកស្រី ម៉ែន ស៊ីនួន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ និង លោក ជា សុខុន  អភិបាលរង នៃគណៈអភិបាលស្រុកបសេដ្ឋ អញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយយុទ្ធនាការក្រោមប្រធានបទ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដែលពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ បសេដ្ឋ ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។  ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងកងកម្លាំងទាំង៣ប្រភេទ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធ សរុបប្រមាណ ១,៥០០នាក់។ យុទ្ធនាការជំហានទី២ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្តដាស់តឿន និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ពិសេសក្នុងស្រទាប់យុវវ័យ ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងសកម្ម ឱ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ប្រកបដោយគរុកោសល្យ និងការទទួលខុសត្រូវ ក្នុងការទទួល និងចែករំលែកព័ត៌មាន។ យុទ្ធនាការនេះក៏ជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលបំពុលបរិយាកាសសង្គម បង្កភាពវឹកវរ និងប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងធ្វើឲ្យយើងប៉ះពាល់ដល់ការលូតលាស់ផ្នែកសតិបញ្ញា
អប់រំ និងកីឡា
ប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងធ្វើឲ្យយើងប៉ះពាល់ដល់ការលូតលាស់ផ្នែកសតិបញ្ញា
កំពង់ស្ពឺ÷ កិច្ចប្រជុំត្រៀមរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ពិធីដុតបំផ្លាញគ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំ កង ហ៊ាង ជាន់ទី១ នៃអគាររដ្ឋបាលខេត្ត។ ក្រោយពីមានកិច្ចប្រជុំពិភាក្សា និងដាក់ផែនការដល់មន្ទីរអង្គភាពពាក់ព័ន្ធឲ្យអនុវត្តរួចមក លោកអភិបាលរងខេត្តបាន ដឹកនាំតំណាងមន្ទីរជំនាញចុះពិនិត្យទីតាំងផ្ទាល់ស្ថិតនៅភូមិ តាមុល សង្កាត់ច្បារមន ក្រុងច្បារមនខេត្តកំពង់ស្ពឺ៕
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ស្រទាប់យុវជន÷ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ
អប់រំ និងកីឡា
ស្រទាប់យុវជន÷ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ
កំពង់ស្ពឺ÷នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ លោកស្រី ម៉ែន ស៊ីនួន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺសហការជាមួយថ្នាក់ដឹកនាំនិងសិក្សានុសិស្ស នៅវិទ្យាល័យសម្ដេចម៉ែ សម្ដេចឪ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីព័ត៌មានក្លែងក្លាយ ដល់ស្រទាប់យុវជន នៅក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បណ្ដុះស្មារតីទទួលខុសត្រូវក្នុងការចែករំលែកព័ត៌មាន! យុទ្ធនាការផ្សព្វផ្សាយស្តីពី «ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ» នៅវិទ្យាល័យសម្ដេចឪសម្ដេចម៉ែបរសេដ្ឋ ដើម្បីរួមគ្នាកសាងសង្គមឌីជីថលប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
មានការព្រមព្រៀងគ្នារួចហើយ រវាងអាជ្ញាធរនិង ប្រជាពលរដ្ឋចំនួន៦ គ្រួសារ ដែលមានទីលំនៅ នៅមុខបរិវេណសាលាបឋមសិក្សា និងវត្តអង្គខ្មៅ ខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម
មានការព្រមព្រៀងគ្នារួចហើយ រវាងអាជ្ញាធរនិង ប្រជាពលរដ្ឋចំនួន៦ គ្រួសារ ដែលមានទីលំនៅ នៅមុខបរិវេណសាលាបឋមសិក្សា និងវត្តអង្គខ្មៅ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ លោក ហន ភក្តី អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហាប្រជាពលរដ្ឋចំនួន៦ គ្រួសារ ដែលមានទីលំនៅ នៅមុខបរិវេណសាលាបឋមសិក្សាអង្គខ្មៅ និងវត្តអង្គខ្មៅ ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅអគាររដ្ឋបាលខេត្ត (សាលប្រជុំ កង ហ៊ាង,ជាន់ទី១)។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
យុវជនស្រុក ឃុំ ចុះសួរសុខទុក្ខ និងនាំយកសម្ភារ: ថវិកាឧបត្ថម្ភជូនគ្រួសារជួបការលំបាកចំនួន ២គ្រួសារ
សន្តិសុខសង្គម
យុវជនស្រុក ឃុំ ចុះសួរសុខទុក្ខ និងនាំយកសម្ភារ: ថវិកាឧបត្ថម្ភជូនគ្រួសារជួបការលំបាកចំនួន ២គ្រួសារ
កំពង់ស្ពឺ÷រសៀលថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៦ លោក ហេង ស៊ីណា នាយករដ្ឋបាលស្រុកគងពិសី សមាជិកគណៈកម្មាធិការស្រុក អនុប្រធានយុវជនស្រុក និងជាក្រុមការងារចុះជួយឃុំព្រៃញាតិ  បានបន្តអញ្ជើញដឹកនាំយុវជនស្រុក ឃុំ ចុះសួរសុខទុក្ខ និងនាំយកសម្ភារ: ថវិកាឧបត្ថម្ភជូនគ្រួសារជួបការលំបាកចំនួន ២គ្រួសារ ស្ថិតនៅភូមិព្រៃជរ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សកម្មភាពនេះធ្វើឡើងជារៀងរាល់សប្តាហ៍នៅថ្ងៃអាទិត្យ ដែលមានការនិមន្តចូលរួមពីព្រះតេជគុណចៅអធិការវត្តអង្គតាភេម យុវជនគណបក្សស្រុក ថ្នាក់ដឹកនាំគណបក្សឃុំព្រៃញាតិ និងយុវជនគណបក្សឃុំ-ភូមិ ។ សម្ភារៈ និងថវិកានេះបានពីការចូលរួមឧបត្ថម្ភរបស់ព្រះតេជគុណ ព្រមជាមួយក្រុមយុវជនស្រុក ឃុំ ទាំងអស់គ្នា ក្នុង១គ្រួសារៗទទួលបានអង្គរ២៥ គីឡូក្រាម ទឹកសុទ្ធ មួយកេស មីមួយកេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ និងថវិកាចំនួន ៤០,០០០រៀល។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចប្រជុំសាមញ្ញរបស់គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារថ្នាក់ខេត្តលើកទី ២១ អាណិតទី ៤ ខែមិថុនា ឆ្នាំ ២០២៦
សន្តិសុខសង្គម
កិច្ចប្រជុំសាមញ្ញរបស់គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារថ្នាក់ខេត្តលើកទី ២១ អាណិតទី ៤ ខែមិថុនា ឆ្នាំ ២០២៦
កំពង់ស្ពឺ÷ សំណូមពរដល់សមាជិកសមាជិកា គណៈកម្មាធិការ គ.ក.ស.ក.ខេត្ត បូកសរុបជូនអង្គប្រជុំ ពិនិត្យលើរបាយកាណ៍ប្រចាំខែមិថុនាដែលក្រុមការងារអចិន្ត្រៃយ៍គ.ក.ស.ក.ខេត្ត តើមានអ្វីបន្ថែមបន្ថយដែឬទេ? និង ស្នើសុំសមាជិកអង្គប្រជុំចូលរួម ផ្តល់ជាមតិបំពេញបន្ថែមដើម្បីមាន របាយការណ៍ពេញលេញគ្រប់ជ្រុងជ្រោយ លោកជំទាវ ចន យឿន សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត មានប្រសាសន៍ដូច្នេះគ្រាដែលលោកជំទាវបានអញ្ជើញជាធិបតីក្នុងពិធីប្រជុំសាមញ្ញរបស់គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារថ្នាក់ខេត្តលើកទី ២១ អាណិតទី ៤ ខែមិថុនា ឆ្នាំ ២០២៦ ដោយមានសមាសភាពចូលរួមពីតំណាងក្រុងស្រុកទាំង៩ មន្ទីរអង្គភាពពាក់ព័ន្ធសរុបប្រមាណជា ៣៤ នាក់ អគាររដ្ឋបាលខេត្ត សាលប្រជុំ យឹម សុខុម នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៦។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តម ឈួរ សុបញ្ញា : យុវជនដែលមានទាំងចំណេះដឹង វិន័យ សីលធម៌ និងគុណធម៌ គឺជាធនធានមនុស្សដ៏មានតម្លៃបំផុតសម្រាប់អនាគតប្រទេសជាតិដ៏រឹងមាំ និងនវានុវត្តន៍
អប់រំ និងកីឡា
ឯកឧត្តម ឈួរ សុបញ្ញា : យុវជនដែលមានទាំងចំណេះដឹង វិន័យ សីលធម៌ និងគុណធម៌ គឺជាធនធានមនុស្សដ៏មានតម្លៃបំផុតសម្រាប់អនាគតប្រទេសជាតិដ៏រឹងមាំ និងនវានុវត្តន៍
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃចន្ទ ១៥ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានសហការជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យ ព្រះបិតាឯករាជ្យ ស្ថិតនៅក្នុងឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រៀបចំកម្មវិធី អប់រំសីលធម៌ ចរិយាធម៌ និងឥរិយាបថតាមមាគ៌ាព្រះពុទ្ធសាសនា ដោយមានការចូលរួមពី ព្រះរតនឃោសញាណ ហាវ ដាយ៉ាន ព្រះធម្មធរអនុគណស្រុកគងពិសី តំណាងព្រះឧត្តមមុនីវង្សា សូរ ច័ន្ទ ព្រះគ្រូអនុគណស្រុកគងពិសី,
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
នាយករងរដ្ឋបាលខេត្ត ដឹកនាំកិច្ចប្រជុំដោះស្រាយករណីប្រជាពលរដ្ឋ ៤៥គ្រួសារ ស្នើសុំចេញបណ្ណកម្មសិទ្ធិដីធ្លី ស្ថិតនៅស្រុកភ្នំស្រួច
សន្តិសុខសង្គម
នាយករងរដ្ឋបាលខេត្ត ដឹកនាំកិច្ចប្រជុំដោះស្រាយករណីប្រជាពលរដ្ឋ ៤៥គ្រួសារ ស្នើសុំចេញបណ្ណកម្មសិទ្ធិដីធ្លី ស្ថិតនៅស្រុកភ្នំស្រួច
កំពង់ស្ពឺ៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក ជេត ដុំ នាយករងរដ្ឋបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងដោះស្រាយករណីប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ ដែលបានស្នើសុំចេញបណ្ណកម្មសិទ្ធិដីធ្លី ប៉ុន្តែត្រូវបានឈ្មោះ សេង វួចលាង ដាក់ពាក្យប្តឹងជំទាស់មិនឱ្យមានការចេញបណ្ណកម្មសិទ្ធិជូន ដីទំនាស់ខាងលើនេះ មានទីតាំងស្ថិតនៅក្នុងភូមិតាឡាត់ចាស់ និងភូមិរំដួល ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ តំណាងអាជ្ញាធរស្រុកភ្នំស្រួច អាជ្ញាធរឃុំ មេភូមិ ព្រមទាំងមន្ត្រីបច្ចេកទេសជាច្រើនរូប។ ‎
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញផ្តល់បទសម្ភាសន៍ដល់ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញផ្តល់បទសម្ភាសន៍ដល់ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ
ភ្នំពេញ ៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦---ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារកាណាដា» ដើម្បីពង្រឹងការយល់ដឹងអំពីប្រព័ន្ធអនុគ្រោះពន្ធ និងលក្ខខណ្ឌនាំចេញ
អប់រំ និងកីឡា
មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារកាណាដា» ដើម្បីពង្រឹងការយល់ដឹងអំពីប្រព័ន្ធអនុគ្រោះពន្ធ និងលក្ខខណ្ឌនាំចេញ
កំពង់ស្ពឺ៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦--- ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលា ផ្សព្វផ្សាយស្តីពី «ការជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារកាណាដា» ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត តំណាងក្រុមហ៊ុន សហគ្រាស ធុរជន អ្នកនាំចេញ និស្សិត និងអ្នកស្រាវជ្រាវ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត សិក្ខាសាលានេះដែរប្រារព្ធធ្វើនៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ។ ‎
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីភាពសម្ពោធផ្លូវបេតុង និងអ៊ុតកៅស៊ូក្រៅមួយខ្សែ ៧គីឡូម៉ែត្រ នៅតំបន់ឋានសួគ៌គិរីរម្យ ខេត្តកំពង់ស្ពឺ
ការអភិវឌ្ឍ
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីភាពសម្ពោធផ្លូវបេតុង និងអ៊ុតកៅស៊ូក្រៅមួយខ្សែ ៧គីឡូម៉ែត្រ នៅតំបន់ឋានសួគ៌គិរីរម្យ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦---ថ្មីៗនេះឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធីដាក់សម្ពោធផ្លូវបេតុង និងអ៊ុតកៅស៊ូក្រៅមួយខ្សែ ៧គីឡូម៉ែត្រ នៅតំបន់ឋានសួគ៌គិរីរម្យ ខេត្តកំពង់ស្ពឺ កសាងដោយ អ្នកឧកញ៉ា សួរ វីរៈ អគ្គ នាយក ក្រុម ហ៊ុន វិរៈប៊ុនថាំអេសប្រេស ខូអិលធីឌី ដោយចំណាយថវិកាផ្ទាល់ខ្លួនប្រមាណ ១,២២ លានដុល្លារអាម៉េរិក ពោលគឺជាសមិទ្ធផលដ៏ថ្មីស្រឡាងដែលបានលេចជារូបរាងពេញលេញនៅក្នុងអំឡុងពេលនៃរដូវកាលបៃតង ស្របនឹងការអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (ចាប់ពីខែឧសភា ដល់ខែតុលា)។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត