
យុវជនស្រុក ឃុំ ចុះសួរសុខទុក្ខ និងនាំយកសម្ភារ: ថវិកាឧបត្ថម្ភជូនគ្រួសារជួបការលំបាកចំនួន ២គ្រួសារ
កំពង់ស្ពឺ÷រសៀលថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៦ លោក ហេង ស៊ីណា នាយករដ្ឋបាលស្រុកគងពិសី សមាជិកគណៈកម្មាធិការស្រុក អនុប្រធានយុវជនស្រុក និងជាក្រុមការងារចុះជួយឃុំព្រៃញាតិ បានបន្តអញ្ជើញដឹកនាំយុវជនស្រុក ឃុំ ចុះសួរសុខទុក្ខ និងនាំយកសម្ភារ: ថវិកាឧបត្ថម្ភជូនគ្រួសារជួបការលំបាកចំនួន ២គ្រួសារ ស្ថិតនៅភូមិព្រៃជរ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សកម្មភាពនេះធ្វើឡើងជារៀងរាល់សប្តាហ៍នៅថ្ងៃអាទិត្យ ដែលមានការនិមន្តចូលរួមពីព្រះតេជគុណចៅអធិការវត្តអង្គតាភេម យុវជនគណបក្សស្រុក ថ្នាក់ដឹកនាំគណបក្សឃុំព្រៃញាតិ និងយុវជនគណបក្សឃុំ-ភូមិ ។ សម្ភារៈ និងថវិកានេះបានពីការចូលរួមឧបត្ថម្ភរបស់ព្រះតេជគុណ ព្រមជាមួយក្រុមយុវជនស្រុក ឃុំ ទាំងអស់គ្នា ក្នុង១គ្រួសារៗទទួលបានអង្គរ២៥ គីឡូក្រាម ទឹកសុទ្ធ មួយកេស មីមួយកេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ និងថវិកាចំនួន ៤០,០០០រៀល។











