
ព្រះពុទ្ធសាសនា មិនត្រឹមតែជាសាសនានៃជំនឿប៉ុណ្ណោះទេ ប៉ុន្តែជាសាលាជីវិតដ៏ធំមួយ ដែលរួមចំណែកបណ្តុះសីលធម៌ បញ្ញា ស្មារតីជាតិ និងការទទួលខុសត្រូវក្នុងសង្គម
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានអញ្ជើញជាវាគ្មិនក្នុងកម្មវិធីអប់រំតាមព្រះពុទ្ធមាគ៌ា ក្រោមប្រធានបទ «គុណធម៌របស់យុវជននិងកុមាររស់នៅក្នុងសង្គម» ដល់សិស្សានុសិស្សចំនួន ៩៦៤នាក់ នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យភ្នំតូច ស្ថិតនៅឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ព្រះវិរញ្ញាណ អ៊ុំ ផេង ព្រះលេខាគណខេត្តកំពង់ស្ពឺ និងជាព្រះអនុគណស្រុកសាមគ្គីមុនីជ័យ ដោយមានការចូលរួមពីលោកអភិបាលរងស្រុក អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។











