
ឯកឧត្តម ហ៊ុន ម៉ានី ជំរុញសិស្សនិទ្ទេស A ឆ្នាំសិក្សា ២០២៥-២០២៦ ឱ្យបន្តខិតខំរៀនសូត្រ និងអភិវឌ្ឍសមត្ថភាព ដើម្បីក្លាយជាធនធានសម្រាប់ប្រទេសជាតិ
កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺបានលើកទឹកចិត្តដល់សិស្សនិទ្ទេសAដែលបានប្រឡងទទួលបានជ័យលាភីក្នុងឆ្នាំសិក្សា២០២៥-២០២៦ ឱ្យបន្តការខិតខំបន្ថែមទៀតដើម្បីអនាគតខ្លួនឯង គ្រួសារនិងប្រទេសជាតិ។ការលើកទឹកចិត្តបែបនេះធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសAនិងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូនៅតាមវិទ្យាល័យក្នុងក្របខណ្ឌមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ស្ពឺ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។











