
ពិធីចែកសញ្ញាបត្រជូន និស្សិតជ័យលាភី ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ សរុប ៣៩៧ រូបនៅសាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពង់ស្ពឺ
ព្រឹកថ្ងៃសៅរ៍ ១២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ តំណាងឯកឧត្ដមបណ្ឌិតអភិបាលខេត្ត លោក ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺចូលរួមជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូន និស្សិតជ័យលាភី ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ សរុប ៣៩៧ រូបនៅសាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី ឯកឧត្ដមបណ្ឌិតសាកលវិទ្យាធិការ គណៈគ្រប់គ្រងសាកលវិទ្យាល័យ លោកបណ្ឌិត សាស្ត្រាចារ្យ មន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។











