
ក្រុមហ៊ុន MCS ពីប្រទេសកូរ៉េ ប្រគល់សម្ភារៈសិក្សា និងសម្ភារៈកីឡាជូនដល់សាលាបឋមសិក្សាវាលធំ ក្នុងខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ក្នុងបរិយាកាសសោមនស្សរីករាយ របស់គណៈគ្រប់គ្រងសាលា និងសិស្សានុសិស្សនៃ សាលាបឋមសិក្សា វាលធំ ដែលមានទីតាំងស្ថិតនៅ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានទទួលនូវជាសម្ភារៈសិក្សា និងសម្ភារៈកីឡា ពី ក្រុមហ៊ុន MCS មកពីប្រទេសកូរ៉េ ក្រោមទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យអប់រំ និងកុមារ នៅកម្ពុជា។











