
បេក្ខជនអាចមើលឃើញជម្រើសប៉ុស្តិ៍ ដែលនៅសល់ដោយផ្ទាល់ គ្មានការបង្ខិតបង្ខំ គ្មានអន្តរាគមន៍ ឬគ្មានខ្សែរយៈ គឺមានតែពេលក្នុងម្នាក់២នាទី ដើម្បីសម្រេចចិត្ត ជ្រើសរើសកន្លែងការងារ ម្តងម្នាក់ផ្អែកលើលំដាប់ពិន្ទុ និងការទទួលខុសត្រូវរបស់សាមីខ្លួនផ្ទាល់
បន្ទាប់ពីបេក្ខជនទាំងអស់ បានចូលកន្លែង និងចុះវត្តមាន តាមការចាត់ចែងរបស់ក្រុមការងារ ព្រមទាំងទទួលការណែនាំអំពីនីតិវិធីនៃដំណើរការជ្រើសរើសកន្លែងការងាររួចរាល់ គណៈកម្មការរៀបចំការប្រឡងប្រជែងនៃក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបើកដំណើរការនីតិវិធីបែងចែកទីកន្លែងបំពេញការងារ សម្រាប់ថ្ងៃទី២។ ដំណើរការនាព្រឹកនេះ ត្រូវបានធ្វើឡើងយ៉ាងច្បាស់លាស់ចំពោះមុខបេក្ខជនផ្ទាល់។











