
កិច្ចប្រជុំ ប្រចាំអឌ្ឍមាសដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
កំពង់ស្ពឺ៖ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមកិច្ចប្រជុំ ប្រចាំអឌ្ឍមាសដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេងពីចម្ងាយ (Online Zoom)។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកនាយកដ្ឋបាលសាលាខេត្ត លោកស្នងការខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៩ ព្រមទាំងមន្ត្រីបច្ចេកទេសមួយចំនួនទៀត។










