
មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារកាណាដា» ដើម្បីពង្រឹងការយល់ដឹងអំពីប្រព័ន្ធអនុគ្រោះពន្ធ និងលក្ខខណ្ឌនាំចេញ
កំពង់ស្ពឺ៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦--- ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលា ផ្សព្វផ្សាយស្តីពី «ការជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារកាណាដា» ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត តំណាងក្រុមហ៊ុន សហគ្រាស ធុរជន អ្នកនាំចេញ និស្សិត និងអ្នកស្រាវជ្រាវ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត សិក្ខាសាលានេះដែរប្រារព្ធធ្វើនៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ។











