ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សន្តិសុខសង្គម
ក្មេងទំនើងមួយក្រុមដែលនិយមចូលចិត្តបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈចំនួន ០៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាប និងឃាត់ខ្លួន យកមកអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឃប់រាលទង្វើទំនើងដែលសង្គមស្អប់ខ្ពើម និងដកហូតម៉ូតូទុកជាបណ្តោះអាសន្ន នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ដោយអនុវត្តតាមគោលការដឹកនាំរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃ គណៈ អភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់របស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបករណី ក្មេងទំនើងចូលចិត្តបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ដែលប្រព្រឹត្តកាលពីវេលាម៉ោង ០១:១០នាទី ត្រូវនិងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ នៅត្រង់ចំណុចស្ពានចាស់ខាងត្បូងផ្សារកំពង់ស្ពឺ ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ ទី០១មានឈ្មោះ នឹល គីនីន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ទី០២ឈ្មោះ ភឿន ពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ទី០៣ឈ្មោះ រិទ្ធ ពុទ្ធត្រា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ទី០៤ឈ្មោះ សំណាង វណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ។


សេចក្តីជូនដំណឹង
ស្ថានភាពកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦
* បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,១០ ម៉ែត្រ
*១~ស្ថានភាពទូទៅ៖*
-រលាំងជ្រៃថ្ងៃនេះ ៦,៨៣ ម/ថ្ងៃម្សិលមិញ ៦,៨៥ ម (-០,០២ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-
០,១៧ ម
- ពាមឃ្លៃថ្ងៃនេះ=១,៩០ ម / ថ្ងៃម្សិលមិញ=១,៩៥ ម (-០,០៥ ម )
-តាសាល ថ្ងៃនេះ=១២,១០ ម /ថ្ងៃម្សិលមិញ=១២,១៤ ម (-០,០៤ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៦,៩០ ម
*៣~សីតុណ្ហភាព៖*
(តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ)
-ថ្ងៃនេះ Max=៣៦,០°c / Min =២៦,០°c
ថ្ងៃម្សិលមិញMax=៣៥,០°c /Min=២៦.០°c
(ប្រភពមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ


សន្តិសុខសង្គម
ចុះពិនិត្យទីតាំងជាក់ស្ដែង និងបានបើកកិច្ចប្រជុំ ត្រៀមរៀបចំផែនការ
កំពង់ស្ពឺ÷ នៅព្រឹក ថ្ងៃពុធ ៩ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី08 ខែកក្កដា ឆ្នាំ2026 ឯកឧត្តមបណ្ឌិត អ៊ុក កោសា ជាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ ចំនួន២សង្កាត់ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦---ទីចាត់ការផែនការ និងវិនិយោគខេត្ត សហការជាមួយរដ្ឋបាលសាលាសង្កាត់ រការធំ និងសង្កាត់សុព័រទេ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅសាលាសង្កាត់រការធំ ក្រោមអធិបតីភាព លោក អោម ចន ចៅសង្កាត់រការធំ និងជាប្រធានគណៈកម្មការលទ្ធកម្ម និងលោកចៅសង្កាត់សុព័រទេព និងវត្តមានអ្នកសង្កេតការថ្នាក់ខេត្ត/ស្រុក និងមន្ទីរពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងអ្នកសារពត៌មានជាច្រើនរូបទៀត។


ពាណិជ្ជកម្ម
វេទិកាពហុភាគី អ្នកពាក់ព័ន្ធខ្សែច្រវាក់ តម្លៃកម្រិតចង្កោម (MSP) ស្រូវប្រណីត ស្ថិតនៅក្នុងភូមិដើមផ្តៀក ឃុំត្រែង ត្រយឹង ស្រុកភ្នំស្រួច
(កំពង់ស្ពឺ)៖ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦
លោក ទី ណារ៉ុង និងលោកស្រី សំ ស្រីនាង មន្រ្តីបង្គោល គម្រោង អេមស៍ បានសម្របសម្រួលរៀបចំ វេទិកាពហុភាគី អ្នកពាក់ព័ន្ធខ្សែច្រវាក់ តម្លៃកម្រិតចង្កោម (MSP) ស្រូវប្រណីត ស្ថិតនៅក្នុងភូមិដើមផ្តៀក ឃុំត្រែង ត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី ប្រធាន/អនុប្រធាន សមាជិកចង្កោមអាជីវកម្ម អ្នកប្រមូលទិញ, BCF និងARDB សរុបចំនួន ៤០នាក់ ក្នុងនោះស្រ្តី ២៦នាក់។ លទ្ធផលៈ ក្រោយពីបានពិភាក្សាតាមរបៀបវារៈបន្តបន្ទាប់មកអង្គប្រជុំបានសម្រប សម្រួលចុះកិច្ចសន្យាទិញ លក់ស្រូវចំនួន៥ ជាមួយឈ្មួញប្រមូលទិញ ក្នុងក្នុងតំបន់ (លោក ផន បញ្ញា, ០៩៦ ៧៣៩៩៩០២ ) ។


សេចក្តីជូនដំណឹង
កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៧.១៦ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៧.១៦ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តកោះកុង ខេត្តមណ្ឌលគីរី ខេត្តរតនគិរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តស្ទឹងត្រែង និង ខេត្តសៀមរាប


ពាណិជ្ជកម្ម
លោក ស្រី វណ្ណា :ការសម្របសម្រួលរៀបចំ វេទិកាពហុភាគី អ្នកពាក់ព័ន្ធខ្សែច្រវាក់តម្លៃកម្រិតចង្កោម (MSP) ស្រូវប្រណី ជារឿងដ៏សំខាន់ណាស់សម្រាប់ប្រជាកសិករ
(កំពង់ស្ពឺ)៖ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦
ក្រុមការងារគម្រោង AIMS-AF ខេត្តកំពង់ស្ពឺ ដឹកនាំ លោក ស្រី វណ្ណា និងលោកស្រី ភិន សុវណ្ណកនិកា មន្រ្តីបង្គោលគម្រោងអេមស៍ បានសម្របសម្រួលរៀបចំ វេទិកាពហុភាគី អ្នកពាក់ព័ន្ធខ្សែច្រវាក់តម្លៃកម្រិតចង្កោម (MSP) ស្រូវប្រណីត ស្ថិតនៅក្នុងភូមិត្រពាំងកក់ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី ប្រធាន/អនុប្រធាន សមាជិកចង្កោមអាជីវកម្ម អ្នកប្រមូលទិញ, ធនាគាARDB BCF និងសមាជិកចង្កោម សរុបចំនួន ៤២នាក់ ក្នុងនោះស្រ្តី ១៣នាក់។ លទ្ធផលៈ ក្រោយពីបានពិភាក្សាតាមរបៀបវារៈបន្តបន្ទាប់មកអង្គប្រជុំបានសម្រប សម្រួលចុះកិច្ចសន្យាទិញ លក់ស្រូវចំនួន៥ ជាមួយឈ្មួញប្រមូលទិញ ក្នុងក្នុងតំបន់ (លោក ខៀវ ណាំ, ០៩៧ ៦២១០ ០០៥ )


សេចក្តីជូនដំណឹង
ស្ថានភាពកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦
នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦
• បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,១០ ម៉ែត្រ
១~ស្ថានភាពទូទៅ៖
-រលាំងជ្រៃថ្ងៃនេះ ៦,៨៥ ម/ថ្ងៃម្សិលមិញ ៦,៨៨ ម (-០,០៣ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-
០,១៥ ម
• ពាមឃ្លៃថ្ងៃនេះ=១,៩៥ ម / ថ្ងៃម្សិលមិញ=១,៩៥ ម (-០,០០ ម )
-តាសាល ថ្ងៃនេះ=១២,១៤ ម /ថ្ងៃម្សិលមិញ=១២,២០ ម (-០,០៦ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៦,៨៦ ម
៣~សីតុណ្ហភាព៖
(តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ)
-ថ្ងៃនេះ Max=៣៥,០°c / Min =២៦,០°c
ថ្ងៃម្សិលមិញMax=៣៥,០°c /Min=២៥.០°c
៤~ ទឹកភ្លៀង៖
(ប្រភពមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ)


សកម្មភាពអាជ្ញាធរ
ក្រុមការងារចម្រុះថ្នាក់ខេត្ត បានចុះពិនិត្យប្រមូលព័ត៌មាន និងវាយតម្លៃលើទីតាំងដីជាក់ស្ដែង និងដោះស្រាយបញ្ចប់ទំនាស់ដីធ្លី ដែលនៅសេសសល់ជូន ប្រជាពលរដ្ឋ៤៥គ្រួសារ
កំពង់ស្ពឺ៖ រដ្ឋបាលខេត្ត បានទទួលលិខិត ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ របស់ឈ្មោះ |យូ អយ ស្នើសុំជួយសម្របសម្រួលដោះស្រាយ បញ្ចប់ទំនាស់ដីធ្លី ដែលនៅសេសសល់លើទំហំដីប្រហែល ១៧០ហិកតា ស្ថិតនៅភូមិចម្ការចេក និងទំហំដីប្រហែល ៤.៩ហិកតា ស្ថិតនៅភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។


សន្តិសុខសង្គម
អជ្ញាធរខេត្តកំពង់ស្ពឺ ចុះផ្អាកបណ្តោះអាសន្ននូវដំណើរការសហគ្រាស(រោងចក្រ)ធុនតូចកែច្នៃសន្លឹកថ្នាំជក់កោះប៉ែន ដោយដំណើរការពុំទាន់បានអនុវត្តត្រឹមត្រូវតាមលក្ខណៈបទដ្ឋានបច្ចេកទេស
កំពង់ស្ពឺ៖ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦---លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចុះអនុវត្តលិខិតលេខ ០៤៦/២៦ សជណ របស់រដ្ឋបាលខេត្ត ស្តីពីការផ្អាកបណ្តោះអាសន្ននូវដំណើរការសហគ្រាស(រោងចក្រ)ធុនតូចកែច្នៃសន្លឹកថ្នាំជក់កោះប៉ែន ដោយដំណើរការពុំទាន់បានអនុវត្តត្រឹមត្រូវតាមលក្ខណៈបទដ្ឋានបច្ចេកទេស ដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធបានកំណត់ ជាហេតុធ្វើអោយមានក្លិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងបំពុលបរិស្ថាន ដែលមានទីតាំងស្ថិតនៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ។


សុខាភិបាល
បរិច្ចាគឈាមដោយស្ម័គចិត្ត ដល់មន្ទីរពេទ្យខេត្តកំពង់ស្ពឺ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៦) ខាងមុខនេះ...
កំពង់ស្ពឺ៖ដោយអនុវត្តតាមគោលការដឹកនាំយ៉ាងមុឺងម៉ាត់បុិនប្រសពឈ្លាសវៃប្រកបដោយគុណធម៌របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ យ៉ាងមុឺងម៉ាត់ប្រកបដោយស្មារតីបេះដូងមនុស្សធម៏ និងទំនួលខុសត្រូវខ្ពស់ ស្របតាមតួនាទីភារកិច្ចស្នូលគឺ“បង្ការ បង្ក្រាប និងសង្គ្រោះ” ដោយចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះជីវិតអ្នកដែលត្រូវការឈាម។


សកម្មភាពអាជ្ញាធរ
អជ្ញាធរខេត្តកំពង់ស្ពឺ ចុះកំណត់និងលើកស្លាកសញ្ញាទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោ ចំនួន២ថ្ងៃ នៅតំបន់ភ្នំឱរ៉ាល់ (យន្តហោះធ្លាក់) ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦---លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ និងជាប្រធានក្រុមការងារកំណត់និងលើកស្លាកសញ្ញាទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ថ្មីៗនេះកាលពីថ្ងៃទី៤-៥ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ ចុះកំណត់និងលើកស្លាកសញ្ញាទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោ ចំនួន២ថ្ងៃ នៅតំបន់ភ្នំឱរ៉ាល់ (យន្តហោះធ្លាក់) ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។


សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹង ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦
កំពង់ស្ពឺ៖ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦---ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥.៣៨ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។

