
អជ្ញាធរខេត្តកំពង់ស្ពឺ ចុះផ្អាកបណ្តោះអាសន្ននូវដំណើរការសហគ្រាស(រោងចក្រ)ធុនតូចកែច្នៃសន្លឹកថ្នាំជក់កោះប៉ែន ដោយដំណើរការពុំទាន់បានអនុវត្តត្រឹមត្រូវតាមលក្ខណៈបទដ្ឋានបច្ចេកទេស
កំពង់ស្ពឺ៖ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦---លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចុះអនុវត្តលិខិតលេខ ០៤៦/២៦ សជណ របស់រដ្ឋបាលខេត្ត ស្តីពីការផ្អាកបណ្តោះអាសន្ននូវដំណើរការសហគ្រាស(រោងចក្រ)ធុនតូចកែច្នៃសន្លឹកថ្នាំជក់កោះប៉ែន ដោយដំណើរការពុំទាន់បានអនុវត្តត្រឹមត្រូវតាមលក្ខណៈបទដ្ឋានបច្ចេកទេស ដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធបានកំណត់ ជាហេតុធ្វើអោយមានក្លិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងបំពុលបរិស្ថាន ដែលមានទីតាំងស្ថិតនៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ។











