
វេទិកាពហុភាគី អ្នកពាក់ព័ន្ធខ្សែច្រវាក់ តម្លៃកម្រិតចង្កោម (MSP) ស្រូវប្រណីត ស្ថិតនៅក្នុងភូមិដើមផ្តៀក ឃុំត្រែង ត្រយឹង ស្រុកភ្នំស្រួច
(កំពង់ស្ពឺ)៖ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ លោក ទី ណារ៉ុង និងលោកស្រី សំ ស្រីនាង មន្រ្តីបង្គោល គម្រោង អេមស៍ បានសម្របសម្រួលរៀបចំ វេទិកាពហុភាគី អ្នកពាក់ព័ន្ធខ្សែច្រវាក់ តម្លៃកម្រិតចង្កោម (MSP) ស្រូវប្រណីត ស្ថិតនៅក្នុងភូមិដើមផ្តៀក ឃុំត្រែង ត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី ប្រធាន/អនុប្រធាន សមាជិកចង្កោមអាជីវកម្ម អ្នកប្រមូលទិញ, BCF និងARDB សរុបចំនួន ៤០នាក់ ក្នុងនោះស្រ្តី ២៦នាក់។ លទ្ធផលៈ ក្រោយពីបានពិភាក្សាតាមរបៀបវារៈបន្តបន្ទាប់មកអង្គប្រជុំបានសម្រប សម្រួលចុះកិច្ចសន្យាទិញ លក់ស្រូវចំនួន៥ ជាមួយឈ្មួញប្រមូលទិញ ក្នុងក្នុងតំបន់ (លោក ផន បញ្ញា, ០៩៦ ៧៣៩៩៩០២ ) ។











