
ក្រុមការងារចម្រុះថ្នាក់ខេត្ត បានចុះពិនិត្យប្រមូលព័ត៌មាន និងវាយតម្លៃលើទីតាំងដីជាក់ស្ដែង និងដោះស្រាយបញ្ចប់ទំនាស់ដីធ្លី ដែលនៅសេសសល់ជូន ប្រជាពលរដ្ឋ៤៥គ្រួសារ
កំពង់ស្ពឺ៖ រដ្ឋបាលខេត្ត បានទទួលលិខិត ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ របស់ឈ្មោះ |យូ អយ ស្នើសុំជួយសម្របសម្រួលដោះស្រាយ បញ្ចប់ទំនាស់ដីធ្លី ដែលនៅសេសសល់លើទំហំដីប្រហែល ១៧០ហិកតា ស្ថិតនៅភូមិចម្ការចេក និងទំហំដីប្រហែល ៤.៩ហិកតា ស្ថិតនៅភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។











