
កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ ចំនួន២សង្កាត់ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦---ទីចាត់ការផែនការ និងវិនិយោគខេត្ត សហការជាមួយរដ្ឋបាលសាលាសង្កាត់ រការធំ និងសង្កាត់សុព័រទេ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅសាលាសង្កាត់រការធំ ក្រោមអធិបតីភាព លោក អោម ចន ចៅសង្កាត់រការធំ និងជាប្រធានគណៈកម្មការលទ្ធកម្ម និងលោកចៅសង្កាត់សុព័រទេព និងវត្តមានអ្នកសង្កេតការថ្នាក់ខេត្ត/ស្រុក និងមន្ទីរពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងអ្នកសារពត៌មានជាច្រើនរូបទៀត។











