ព័ត៌មានក្នុងខេត្ត

ក្រុមប្រឹក្សាស្រុកគងពិសី បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារបន្ត
សកម្មភាពអាជ្ញាធរ
ក្រុមប្រឹក្សាស្រុកគងពិសី បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារបន្ត
នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ែន ពុំ ប្រធានក្រុមប្រឹក្សាស្រុកគងពិសី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគងពិសី។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តម ខ្លូត រតនា ដឹកនាំកិច្ចប្រជុំពិភាក្សាគម្រោងកែលម្អទីសាធារណៈតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រក្រុងច្បារមន
បរិស្ថាន
ឯកឧត្តម ខ្លូត រតនា ដឹកនាំកិច្ចប្រជុំពិភាក្សាគម្រោងកែលម្អទីសាធារណៈតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រក្រុងច្បារមន
នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត រតនា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការអនុវត្តគម្រោងរៀបចំ និងកែលម្អទីសាធារណៈក្នុងទីប្រជុំជន តាមបណ្តោយសងខាងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
រដ្ឋបាលស្រុកភ្នំស្រួច ពង្រឹងកិច្ចសហការគ្រប់គ្រងសំរាម និងសំណល់រឹង-រាវ ដើម្បីលើកកម្ពស់បរិស្ថានស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាព
បរិស្ថាន
រដ្ឋបាលស្រុកភ្នំស្រួច ពង្រឹងកិច្ចសហការគ្រប់គ្រងសំរាម និងសំណល់រឹង-រាវ ដើម្បីលើកកម្ពស់បរិស្ថានស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាព
នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលស្រុកភ្នំស្រួច បានរៀបចំកិច្ចប្រជុំស្តីពីការគ្រប់គ្រងសំរាម និងសំណល់រឹង-រាវ ក្នុងមូលដ្ឋានស្រុកភ្នំស្រួច ក្រោមអធិបតីភាព លោក ងួន វាសនា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក អ៊ុំ សំអឿន អភិបាល នៃគណៈអភិបាលស្រុកភ្នំស្រួច លោកអនុប្រធានមន្ទីរបរិស្ថានខេត្ត តំណាងទីចាត់ការអន្តរវិស័យ លោក លោកស្រីប្រធានការិយាល័យពាក់ព័ន្ធនៃរដ្ឋបាលស្រុក រដ្ឋបាលឃុំទាំង១៣ តំណាងក្រុមហ៊ុនបម្រើសេវាកម្មទេសចរណ៍ក្នុងស្រុកភ្នំស្រួច និងតំណាងក្រុមហ៊ុនប្រមូលសំរាមប្រចាំស្រុកភ្នំស្រួច។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
រដ្ឋបាលស្រុកភ្នំស្រួច បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ប្រចាំឆមាសទី១ ឆ្នាំ២០២៦
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកភ្នំស្រួច បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ប្រចាំឆមាសទី១ ឆ្នាំ២០២៦
នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលស្រុកភ្នំស្រួច បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក អ៊ុំ សំអឿន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងស្រុក លោកនាយក និងលោក លោកស្រីនាយករងរដ្ឋបាលស្រុក លោក លោកស្រីប្រធានការិយាល័យទាំង១៣ លោកមេបញ្ជាការ និងមេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធទាំង៣ ព្រមទាំងលោក លោកស្រីមេឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងស្មៀនឃុំទាំង១៣។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦  ចំនួន២ ឃុំ ក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
ការអភិវឌ្ឍ
កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ ចំនួន២ ឃុំ ក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦---ទីចាត់ការផែនការ និងវិនិយោគខេត្ត សហការជាមួយរដ្ឋបាលសាលាឃុំមានជ័យ និង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅសាលាឃុំមានជ័យ ក្រោមអធិបតីភាព លោក ភឹន ផន មេឃុំមានជ័យ និងលោក មោក ឌឹម  និងជាប្រធានគណៈកម្មការលទ្ធកម្ម និងវត្តមានអ្នកសង្កេតការថ្នាក់ខេត្ត/ស្រុក និងមន្ទីរពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងអ្នកសារពត៌មានជាច្រើនរូបទៀត។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ពិធីរាប់បាតព្រះសង្ឃនិមន្តគោចរបិណ្ឌបាតចំនួន ២០០អង្គ នាថ្ងៃចូលព្រះវស្សា
សិល្បៈនិងវប្បធម៌
ពិធីរាប់បាតព្រះសង្ឃនិមន្តគោចរបិណ្ឌបាតចំនួន ២០០អង្គ នាថ្ងៃចូលព្រះវស្សា
កំពង់ស្ពឺ៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំង លោកជំទាវ ម៉េង វ៉ាន់ដានីន ​អញ្ជើញរាប់បាតព្រះសង្ឃនិមន្តគោចរបិណ្ឌបាតចំនួន២០០អង្គ ដែលជាថ្ងៃចូលព្រះវស្សា និងជាបុណ្យប្រពៃណីជាតិដ៏ធំដើម្បីឧទ្ទិសកុសល និងបូជាចំពោះព្រះរតនត្រៃ នៅបរិវេណខាងមុខសាលាខេត្តកំពង់ស្ពឺ ។ ពិធីបុណ្យក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងទាំង៣ ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ដើម្បីចូលរួមចាប់មគ្គផល និងរាប់បាតប្រគល់ទានថ្វាយព្រះសង្ឃដែលបាននិមន្តគោចរបិណ្ឌបាត។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីវេរប្រគេនទានព្រះវស្សាដល់វត្តចំនួន ១៨វត្ត ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ‎
សិល្បៈនិងវប្បធម៌
រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីវេរប្រគេនទានព្រះវស្សាដល់វត្តចំនួន ១៨វត្ត ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ‎
កំពង់ស្ពឺ៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦--- រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីវេរប្រគេនទានព្រះវស្សាដល់វត្តចំនួន ១៨វត្ត ដែលបានប្រារព្ធឡើងនៅវត្តមុនីរង្សី រតនារាម (ហៅវត្តម្រុំខាងជើង) ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំង លោកជំទាវ ម៉េង វ៉ាន់ដានីន និង មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ដើម្បីចូលរួមចាប់មគ្គផល និងរាប់បាតប្រគល់ទានថ្វាយព្រះសង្ឃដែលបាននិមន្តគោចរបិណ្ឌបាតយ៉ាងអធិកអធម។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
គិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
សេចក្តីជូនដំណឹង
គិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥.៨២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កម្ពស់ទឹកតាមខ្បងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង
កម្ពស់ទឹកតាមខ្បងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦
• បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,៥០ ម៉ែត្រ ១~ស្ថានភាពទូទៅ៖ -រលាំងជ្រៃថ្ងៃនេះ ៦,៧៧ ម/ថ្ងៃម្សិលមិញ ៦,៧៤ ម (+០,០៣ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,២៣ ម • ពាមឃ្លៃថ្ងៃនេះ=២,៩០ ម / ថ្ងៃម្សិលមិញ=២,៧៥ ម  (+០,១៥ ម ) -តាសាល ថ្ងៃនេះ=១៥,១០ ម /ថ្ងៃម្សិលមិញ=១៤,៨១ ម (+០,២៩ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៣,៩០ ម ៣~សីតុណ្ហភាព៖ (តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ) -ថ្ងៃនេះ Max=៣៤,០°c / Min =២៥,០°c ថ្ងៃម្សិលមិញMax=៣៤,០°c /Min=២៥.០°c
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កសិករនៅឃុំស្រង់ ស្រុកគងពិសី ទទួលបានផលល្អពីការដាំដុះខាត់ណាផ្កា
កសិកម្ម
កសិករនៅឃុំស្រង់ ស្រុកគងពិសី ទទួលបានផលល្អពីការដាំដុះខាត់ណាផ្កា
ថ្មីៗនេះ លោកស្រី លី ធីវី អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម រួមជាមួយមន្ត្រីបច្ចេកទេស បានចុះគាំទ្រ និងផ្តល់ការណែនាំអំពីបច្ចេកទេសដាំដុះដំណាំបន្លែ ជូនប្រជាកសិករនៅភូមិស្រែមាន់ ឃុំស្រង់ ស្រុកគងពិសី។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ប្រតិភូ និងសិក្ខាកាមកម្ពុជា ២៥ រាជធានី-ខេត្ត មានបេសកកម្មផ្លាស់ប្ដូរបទពិសោធន៍ផ្នែកព័ត៌មាននៅទីក្រុងហូជីមិញ
អប់រំ និងកីឡា
ប្រតិភូ និងសិក្ខាកាមកម្ពុជា ២៥ រាជធានី-ខេត្ត មានបេសកកម្មផ្លាស់ប្ដូរបទពិសោធន៍ផ្នែកព័ត៌មាននៅទីក្រុងហូជីមិញ
ទីក្រុងហូជីមិញ៖ ប្រតិភូ និងសិក្ខាកាមតំណាងឱ្យ ២៥ រាជធានី-ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២៥ រូប បានបំពេញបេសកកម្មផ្លាស់ប្ដូរបទពិសោធន៍ និងក្រសោបយកចំណេះដឹងផ្នែកព័ត៌មានវិទ្យា និងសារព័ត៌មានយ៉ាងសកម្ម នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។ ប្រតិភូនាំមុខក្នុងបេសកកម្មនេះ រួមមាន លោក សាន សុភា ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងលោក នូ សត្យា មន្ត្រីនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដោយមានការទទួលស្វាគមន៍ និងសម្របសម្រួលយ៉ាងស្និទ្ធស្នាលពីភាគីវៀតណាម នៃអាជ្ញាធរសារព័ត៌មាន (Authority of Press) ក្រោមក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ រួមមាន Mrs. Duo'ng, Mrs. Trang និងអ្នកបកប្រែ Mr. Hai។ នៅក្នុងឱកាសនោះ សិក្ខាកាមកម្ពុជាក៏បានឈ្វេងយល់បន្ថែមអំពីបរិបទប្រទេសវៀតណាម ដែលបច្ចុប្បន្នមានរាជធានី-ខេត្តចំនួន ៣៤ (កាត់បន្ថយពី ៦៤) ខណៈទីក្រុងហូជីមិញមានប្រជាជនរស់នៅប្រមាណ ១៤ លាននាក់។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
រដ្ឋបាលស្រុកថ្ពង បើកកិច្ចប្រជុំពន្លឿនការដោះស្រាយបញ្ហាកកស្ទះក្នុងការចេញបណ្ណកម្មសិទ្ធិដីធ្លីនៅឃុំប្រាំបីមុម
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកថ្ពង បើកកិច្ចប្រជុំពន្លឿនការដោះស្រាយបញ្ហាកកស្ទះក្នុងការចេញបណ្ណកម្មសិទ្ធិដីធ្លីនៅឃុំប្រាំបីមុម
នារសៀលថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ចែមភឺនរីម វុទ្ធី អភិបាល នៃគណៈអភិបាលស្រុកថ្ពង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើការងារដោះស្រាយការកកស្ទះក្នុងដំណើរការចេញបណ្ណកម្មសិទ្ធិដីធ្លី ស្ថិតនៅឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
រដ្ឋបាលក្រុងច្បារមន បើកកិច្ចប្រជុំជំរុញ និងជម្រះបណ្ណកកស្ទះក្នុងដំណើរការចេញប័ណ្ណដីធ្លី
សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងច្បារមន បើកកិច្ចប្រជុំជំរុញ និងជម្រះបណ្ណកកស្ទះក្នុងដំណើរការចេញប័ណ្ណដីធ្លី
នាព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ទឹម ផានូ អភិបាល នៃគណៈអភិបាលក្រុងច្បារមន បានដឹកនាំកិច្ចប្រជុំពិភាក្សាលើយន្តការជំរុញ និងជម្រះបណ្ណកកស្ទះក្នុងដំណើរការចេញប័ណ្ណដីធ្លី នៅក្នុងភូមិសាស្ត្រក្រុងច្បារមន។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត