ពិធីរាប់បាតព្រះសង្ឃនិមន្តគោចរបិណ្ឌបាតចំនួន ២០០អង្គ នាថ្ងៃចូលព្រះវស្សា

ពិធីរាប់បាតព្រះសង្ឃនិមន្តគោចរបិណ្ឌបាតចំនួន ២០០អង្គ នាថ្ងៃចូលព្រះវស្សា

កំពង់ស្ពឺ៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំង លោកជំទាវ ម៉េង វ៉ាន់ដានីន ​អញ្ជើញរាប់បាតព្រះសង្ឃនិមន្តគោចរបិណ្ឌបាតចំនួន២០០អង្គ ដែលជាថ្ងៃចូលព្រះវស្សា និងជាបុណ្យប្រពៃណីជាតិដ៏ធំដើម្បីឧទ្ទិសកុសល និងបូជាចំពោះព្រះរតនត្រៃ នៅបរិវេណខាងមុខសាលាខេត្តកំពង់ស្ពឺ ។ ពិធីបុណ្យក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងទាំង៣ ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ដើម្បីចូលរួមចាប់មគ្គផល និងរាប់បាតប្រគល់ទានថ្វាយព្រះសង្ឃដែលបាននិមន្តគោចរបិណ្ឌបាត។

ព័ត៌មានពាក់ព័ន្ធ

លោកជំទាវប្រធានក្រុមការងារចុះស្រុកសំរោងទងបាននាំយកនូវទានចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃ
សិល្បៈនិងវប្បធម៌
លោកជំទាវប្រធានក្រុមការងារចុះស្រុកសំរោងទងបាននាំយកនូវទានចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃ
កំពង់ស្ពឺ÷ ព្រឹកថ្ងៃអាទិត្យ ៤ រោចខែទុតិយាសាឍឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ត្រូវនឹងថ្ងៃទី០២ខែសីហាឆ្នាំ២០២៦។ លោកជំទាវខេង សំវ៉ាដា អ្នកតំណាងរាស្រ្ដមណ្ឌលខេត្តកំពង់ស្ពឺ អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសំរោងទង/ឃុំស្គុះ បានអញ្ជើញ ចូលរួមក្នុងពិធីបុណ្យសលាកភត្ត ប្រគេនព្រះសង្ឃចំនួន ១០៤ អង្គក្នុងនោះលោកជំទាវ ក្រុមគ្រួសារ និងសហការី ទទួលរៀបចំទេយ្យទាន ចង្ហាន់ ភេសជ្ជៈ បច្ច័យ ប្រគេនព្រះសង្ឃផ្ទាល់ចំនួន៣០ ព្រះអង្គ នៅវត្ត កោះពន្លាមានជ័យ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ទៀនចំណាំព្រះវស្សា ទៅវេប្រគេន ព្រះសង្ឍចំនួន ៨១ អង្គ គង់ចាំព្រះវស្សា អស់ត្រីមាស ក្នុងពុទ្ធសីមាវត្តចំនួន ៥ វត្ត”
សិល្បៈនិងវប្បធម៌
ទៀនចំណាំព្រះវស្សា ទៅវេប្រគេន ព្រះសង្ឍចំនួន ៨១ អង្គ គង់ចាំព្រះវស្សា អស់ត្រីមាស ក្នុងពុទ្ធសីមាវត្តចំនួន ៥ វត្ត”
កំពង់ស្ពឺ÷ ព្រឹកថ្ងៃសៅរ៌ ៣ រោចខែទុតិយាសាឍឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ត្រូវនឹងថ្ងៃទី០១ខែសីហាឆ្នាំ២០២៦ លោកជំទាវខេង សំវ៉ាដា អ្នកតំណាងរាស្រ្ដមណ្ឌលខេត្តកំពង់ស្ពឺ  អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសំរោងទង/ឃុំស្គុះ  រួមដំណើរដោយសហការី ជាក្រុមការងារចុះជួយឃុំស្គុះជាច្រើនរូបទៀត បានអញ្ជើញ និងនាំយកនូវទៀនចំណាំព្រះវស្សា ទៅវេប្រគេន ព្រះសង្ឍចំនួន ៨១ អង្គ គង់ចាំព្រះវស្សា អស់ត្រីមាស ក្នុងពុទ្ធសីមាវត្តចំនួន ៥ វត្ត”១-វត្តចំប៉ាទេព ២-វត្តអង្គពោធិ៍ ៣-វត្តគីរីអង្គសរ(ហៅភ្នំជាល )៤-វត្តបឹងតូច” ស្ថិតនៅឃុំស្គុះ ស្រុកសំរោងទង  ៥-វត្តព្រៃបឹង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្ពង បានប្រគេនទៀនចំណាំព្រះវស្សាដល់ព្រះសង្ឃគង់នៅវត្តថ្មីដងទង់
សិល្បៈនិងវប្បធម៌
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្ពង បានប្រគេនទៀនចំណាំព្រះវស្សាដល់ព្រះសង្ឃគង់នៅវត្តថ្មីដងទង់
កំពង់ស្ពឺ÷ នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្ពង ខេត្តកំពង់ស្ពឺ រួមជាមួយក្រុមការងារភូមិ ឃុំ ស្រុក បានចូលរួមប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃគង់នៅវត្តថ្មីដងទង់ ស្ថិតក្នុងឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលទេយ្យវត្ថុទាំងអស់រួមមាន:
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីវេរប្រគេនទានព្រះវស្សាដល់វត្តចំនួន ១៨វត្ត ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ‎
សិល្បៈនិងវប្បធម៌
រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីវេរប្រគេនទានព្រះវស្សាដល់វត្តចំនួន ១៨វត្ត ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ‎
កំពង់ស្ពឺ៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦--- រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីវេរប្រគេនទានព្រះវស្សាដល់វត្តចំនួន ១៨វត្ត ដែលបានប្រារព្ធឡើងនៅវត្តមុនីរង្សី រតនារាម (ហៅវត្តម្រុំខាងជើង) ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំង លោកជំទាវ ម៉េង វ៉ាន់ដានីន និង មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ដើម្បីចូលរួមចាប់មគ្គផល និងរាប់បាតប្រគល់ទានថ្វាយព្រះសង្ឃដែលបាននិមន្តគោចរបិណ្ឌបាតយ៉ាងអធិកអធម។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តម និងអាជ្ញាធរស្រុកបាននាំទានព្រះវស្សាប្រគេនដល់ព្រះសង្ឃចំនួន ៣០វត្តក្នុងស្រុកកងពិសី
សិល្បៈនិងវប្បធម៌
ឯកឧត្តម និងអាជ្ញាធរស្រុកបាននាំទានព្រះវស្សាប្រគេនដល់ព្រះសង្ឃចំនួន ៣០វត្តក្នុងស្រុកកងពិសី
កំពង់ស្ពឺ÷ ថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២៦ ឯកឧត្តម ជួន វន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគងពិសី និងលោកជំទាវ ឯក ផល្លី បាននាំយកសម្ភារៈបរិក្ខាប្រគេនទៀនចំណាំព្រះវស្សាចំនួន ៥វត្ត ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីលោក ម៉ែន ពុំ ប្រធានក្រុមប្រឹក្សាស្រុក លោក ហន ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុក ថ្នាក់ដឹកនាំស្រុក មន្ត្រីរាជការជុំវិញស្រុក ថ្នាក់ដឹកនាំឃុំ ភូមិ ពាក់ព័ន្ធ ព្រមជាមួយលោកអាចារ្យ លោកយាយ លោកតា និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលធ្វើឡើងចំនួនពីរទីតាំង÷ ស្ថិតនៅវត្តសាលព្រឹក្ស ហៅវត្តត្រាំខ្នារ ឃុំស្នំក្រពើ និងនៅវត្តស្រង់អង្គស្នោរ ឃុំស្រង់ ដោយនិមន្តព្រះសង្ឃចំនួន ៣វត្តបន្ថែម មាន វត្តចំប៉ាចារ៍ ឃុំអង្គពពេល វត្តអង្គរោង ឃុំមហាឫស្សី និងវត្តតេជៈ នៅឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តម ឈួរ សុបញ្ញា បន្តអញ្ជើញចុះថ្វាយបង្គំសំណេះសំណាលសមណសិស្សនៅសាលាពុទ្ធិកបឋមសិក្សាកណ្តោកដុំ ដើម្បីពង្រឹងពុទ្ធិកសិក្សា ដែលជាឆ្អឹងខ្នងនៃព្រះពុទ្ធសាសនា និងជាថ្នាលបណ្តុះមូលធនមនុស្ស
សិល្បៈនិងវប្បធម៌
ឯកឧត្តម ឈួរ សុបញ្ញា បន្តអញ្ជើញចុះថ្វាយបង្គំសំណេះសំណាលសមណសិស្សនៅសាលាពុទ្ធិកបឋមសិក្សាកណ្តោកដុំ ដើម្បីពង្រឹងពុទ្ធិកសិក្សា ដែលជាឆ្អឹងខ្នងនៃព្រះពុទ្ធសាសនា និងជាថ្នាលបណ្តុះមូលធនមនុស្ស
ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃសុក្រ ១២ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានបន្តចុះសំណេះសំណាល និងថ្វាយបង្គំសួរសុខទុក្ខព្រះនាយក ព្រះឧទ្ទេសាចារ្យ និងសមណសិស្ស នៃ សាលាពុទ្ធិកបឋមសិក្សាកណ្តោកដុំ ស្ថិតក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមព្រះអធិបតីភាព ព្រះសីលធម្មវង្សា មុំ សុខុន ព្រះគ្រូធម្មចារី ព្រះគ្រូអនុគណក្រុងច្បារមន អមដោយព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គ។បច្ចុប្បន្ន សាលាពុទ្ធិកបឋមសិក្សាកណ្តោកដុំ មានសមណសិស្សចំនួន ៥៦ព្រះអង្គ កំពុងសិក្សាក្នុង ២ថ្នាក់ ដោយបានខិតខំសិក្សាព្រះធម៌ ព្រះវិន័យ ភាសាបាលី និងចំណេះដឹងទូទៅ សំដៅអភិវឌ្ឍខ្លួនឱ្យក្លាយជាព្រះសង្ឃដែលមានសីល មានបញ្ញា និងជាធនធានដ៏មានតម្លៃសម្រាប់ព្រះពុទ្ធសាសនា និងសង្គមជាតិ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត

ព័ត៌មានថ្មីៗ

ផែនការសកម្មភាពនាំមកនូវភាពជោគជ័យសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៧
សកម្មភាពថ្នាក់ដឹកនាំ

ផែនការសកម្មភាពនាំមកនូវភាពជោគជ័យសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៧

កំពង់ស្ពឺ÷ នៅថ្ងៃអាទិ្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម លី ច័ន្ទតុលា ប្រធានក្រុមការងារចុះជួយសង្កាត់វាលពង់ និងលោកជំទាវ ឈីវ ភិរម្យ បានចាត់តាំង លោក ចេង ខេមរា ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានភូមិសូវង្សលើ ចុះជួបប្រជុំជាមួយ អនុប្រធានប្រចាំការ អនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះជួយមូលដ្ឋានភូមិ ក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អបអរសាទរសមិទ្ធផលផ្លូវបេតុងថ្មី ស្ថិតក្នុងភូមិក្រាំងពញា ក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ
សកម្មភាពថ្នាក់ដឹកនាំ

អបអរសាទរសមិទ្ធផលផ្លូវបេតុងថ្មី ស្ថិតក្នុងភូមិក្រាំងពញា ក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ

កំពង់ស្ពឺ÷ នៅថ្ងៃអាទិ្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម លី ច័ន្ទតុលា ប្រធានក្រុមការងារចុះជួយសង្កាត់វាលពង់ និងលោកជំទាវ ឈីវ ភិរម្យ បានដឹកនាំក្រុមការងាររៀបចំកម្មវិធី អបអរសាទរសមិទ្ធផលផ្លូវបេតុងថ្មី ស្ថិតក្នុងភូមិក្រាំងពញា ក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ក្រុមការងារ នាំយកទៀនវស្សា និងទេយ្យទាន មកប្រគេនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាក្នុងវត្តទាំង៣ ក្នុងឃុំត្រពាំងគង ក្នុងស្រុកសំរោងទង
សកម្មភាពថ្នាក់ដឹកនាំ

ក្រុមការងារ នាំយកទៀនវស្សា និងទេយ្យទាន មកប្រគេនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាក្នុងវត្តទាំង៣ ក្នុងឃុំត្រពាំងគង ក្នុងស្រុកសំរោងទង

កំពង់ស្ពឺ÷ ឯកឧត្តម វ៉ា សុផល អនុប្រធានក្រុមកាងារគណបក្សចុះមូលដ្ឋានឃុំត្រពាំងគង តំណាង ឯកឧត្តម រិន វីរៈ សមាជិកគណៈកម្នាធិការកណ្តាល អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងគង បានដឹកនាំក្រុមការងារ នាំយកទៀនវស្សា និងទេយ្យទាន មកប្រគេនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាក្នុងវត្តទាំង៣ ក្នុងឃុំត្រពាំងគង ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលប្រារព្ធធ្វើ នៅវត្តត្រពាំងគង ដោយមានអ្នកចូលរួមសរុបចំនួន ៩៣ អង្គ/នាក់។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តម ឈួរ សុបញ្ញា : ការប្រគេនទៀនវស្សា និងទេយ្យទានចំពោះព្រះសង្ឃវត្តទាំង៣ ក្នុងឃុំដំណាក់រាំង ជាការពង្រឹងទំនាក់ទំនងរវាងវត្ត អាជ្ញាធរ និងសហគមន៍
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តម ឈួរ សុបញ្ញា : ការប្រគេនទៀនវស្សា និងទេយ្យទានចំពោះព្រះសង្ឃវត្តទាំង៣ ក្នុងឃុំដំណាក់រាំង ជាការពង្រឹងទំនាក់ទំនងរវាងវត្ត អាជ្ញាធរ និងសហគមន៍

កំពង់ស្ពឺ៖ ថ្ងៃអាទិត្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំង រួមជាមួយក្រុមការងារចុះជួយឃុំ និងក្រុមប្រឹក្សាឃុំដំណាក់រាំង អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទ បានអញ្ជើញប្រគេនទៀនវស្សា ទេយ្យទាន និងបវរណាបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៣ ក្នុងឃុំដំណាក់រាំង ប្រារព្ធធ្វើឡើងនៅវត្តជ្រៃក្រាំងខ្នុរ ស្ថិតនៅភូមិក្រាំងខ្នុរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត