
ឯកឧត្តមបណ្ឌិត អ៊ុក កោសា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី អញ្ជើញដាក់បិណ្ឌវេនទី១ នៅវត្តព្រៃជុំ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃអាទិត្យ ១ រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ុក កោសា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ និងជាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងលោកជំទាវមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ជៀម ម៉ាលីន បុត្រាបុត្រី ចៅប្រុស ចៅស្រី ញាត្តិមិត្តបងប្អូន និងសហការីទាំងអស់ បានអញ្ជើញបំពេញកុសលផលបុណ្យកាន់បិណ្ឌ និងដាក់បិណ្ឌ (វេនទី១) នៅវត្តព្រៃជុំ ស្ថិតក្នុងឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។











