
អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំមន្ត្រីរាជការ និងអាជ្ញាធរ ចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តដំណាក់ត្រាច
កំពង់ស្ពឺ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ព្រមទាំងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងក្រុមគ្រួសារ បានដឹកនាំមន្ត្រីរាជការនៃស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុកភ្នំស្រួច អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី២ នៅវត្តដំណាក់ត្រាច ស្ថិតក្នុងភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។











