
ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ ដឹកនាំមន្ត្រីរាជការ អញ្ជើញដាក់បិណ្ឌ និងកាន់បិណ្ឌទី១ វត្តមុនីរង្សីរតនារាម (វត្តម្រុំខាងជើង)
(កំពង់ស្ពឺ)៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ លោកជំទាវ ម៉េង វ៉ាន់ដានីន និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌទី១ នៅវត្តមុនីរង្សីរតនារាម (ហៅវត្តម្រុំខាងជើង) ស្ថិតនៅក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ព្រមទាំងគណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានខិតខំប្រឹងប្រែង លះបង់ធនធានផ្ទាល់ខ្លួនចូលរួមក្នុងវេណកាន់បិណ្ឌទី១ ដើម្បីប្រគេនដល់ ព្រះសង្ឃ សម្រាប់ប្រើប្រាស់ និងដើម្បីកសាងនូវសមិទ្ធផលក្នុងវត្ត ជាប្រយោជន៍ទ្រទ្រង់ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រសម្រាប់កូនចៅ ជំនាន់ក្រោយៗទៀតគោរពប្រណិបត្តិតាម ។











