
រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីវេរប្រគេនទានព្រះវស្សាដល់វត្តចំនួន ១៨វត្ត ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនា
កំពង់ស្ពឺ៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦--- រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីវេរប្រគេនទានព្រះវស្សាដល់វត្តចំនួន ១៨វត្ត ដែលបានប្រារព្ធឡើងនៅវត្តមុនីរង្សី រតនារាម (ហៅវត្តម្រុំខាងជើង) ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំង លោកជំទាវ ម៉េង វ៉ាន់ដានីន និង មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ដើម្បីចូលរួមចាប់មគ្គផល និងរាប់បាតប្រគល់ទានថ្វាយព្រះសង្ឃដែលបាននិមន្តគោចរបិណ្ឌបាតយ៉ាងអធិកអធម។











