
ប្រតិភូ និងសិក្ខាកាមកម្ពុជា ២៥ រាជធានី-ខេត្ត មានបេសកកម្មផ្លាស់ប្ដូរបទពិសោធន៍ផ្នែកព័ត៌មាននៅទីក្រុងហូជីមិញ
ទីក្រុងហូជីមិញ៖ ប្រតិភូ និងសិក្ខាកាមតំណាងឱ្យ ២៥ រាជធានី-ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២៥ រូប បានបំពេញបេសកកម្មផ្លាស់ប្ដូរបទពិសោធន៍ និងក្រសោបយកចំណេះដឹងផ្នែកព័ត៌មានវិទ្យា និងសារព័ត៌មានយ៉ាងសកម្ម នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។ ប្រតិភូនាំមុខក្នុងបេសកកម្មនេះ រួមមាន លោក សាន សុភា ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងលោក នូ សត្យា មន្ត្រីនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដោយមានការទទួលស្វាគមន៍ និងសម្របសម្រួលយ៉ាងស្និទ្ធស្នាលពីភាគីវៀតណាម នៃអាជ្ញាធរសារព័ត៌មាន (Authority of Press) ក្រោមក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ រួមមាន Mrs. Duo'ng, Mrs. Trang និងអ្នកបកប្រែ Mr. Hai។ នៅក្នុងឱកាសនោះ សិក្ខាកាមកម្ពុជាក៏បានឈ្វេងយល់បន្ថែមអំពីបរិបទប្រទេសវៀតណាម ដែលបច្ចុប្បន្នមានរាជធានី-ខេត្តចំនួន ៣៤ (កាត់បន្ថយពី ៦៤) ខណៈទីក្រុងហូជីមិញមានប្រជាជនរស់នៅប្រមាណ ១៤ លាននាក់។











