ព័ត៌មានក្នុងខេត្ត

កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
សេចក្តីជូនដំណឹង
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ * បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,០០ ម៉ែត្រ *១~ស្ថានភាពទូទៅ៖*   -រលាំងជ្រៃថ្ងៃនេះ ៦,៨៨ ម/ថ្ងៃម្សិលមិញ ៦,៩០ ម (-០,០២ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះ​ទ្វារទឹកផ្នែកខាងលើ=-០,១២ ម - ពាមឃ្លៃថ្ងៃនេះ=២,៩៥ ម / ថ្ងៃម្សិលមិញ=២,៩៥ ម  (+០,០០ ម ) -តាសាល ថ្ងៃនេះ=១៥,៥៥ ម /ថ្ងៃម្សិលមិញ=១៤,១០ ម (+១,៤៥ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៣,៤៥ ម ៣~សីតុណ្ហភាព៖ (តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ) -ថ្ងៃនេះ Max=៣៥,០°c / Min =២៥,០°c ថ្ងៃម្សិលមិញMax=៣៥,០°c /Min=២៦.០°c ៤~ ទឹកភ្លៀង៖ មានធ្លាក់ភ្លៀងបន្តិចបន្ទួចនៅផ្នែកខ្លះនៃក្រុង-ស្រុក នីមួយៗ (ប្រភពមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ)
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
សេចក្តីជូនដំណឹង
កំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤.៧៨ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តព្រៃវែង រាជធានីភ្នំពេញ ​ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះវិហារ ខេត្តកំពង់ធំ​ ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង និង ខេត្តស្ទឹងត្រែង។ (ប្រភពមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ)
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
🙏កម្មវិធី «ប៉ាម៉ានី»🙏
សន្តិសុខសង្គម
🙏កម្មវិធី «ប៉ាម៉ានី»🙏
កំពង់ស្ពឺ÷នៅថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ ក្រោមពាក្យស្លោក❤️ «ចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារ ប៉ាម៉ានី» ❤️ ឯកឧត្តមបណ្ឌិត ហេង សុខគង់ ដឹកនាំក្រុមការងារសម្របសម្រួលការងារវិស័យសុខាភិបាលខេត្តកំពង់ស្ពឺ នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ រួមជាមួយ លោកវេជ្ជបណ្ឌិត ហេង សុគីម អនុប្រធានការិយាលល័យសុខាភិបាលស្រុកប្រតិបត្តិភ្នំស្រួចតំណាងវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ លោកស្រី តាន់ គឹមរ៉ មន្ត្រីបម្រើការងារនៅមណ្ឌលសុខភាពត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានសម្រាលទារិកាដោយសុវត្ថិភាព កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ កំពុងសម្រាកលំហែមាតុភាព នៅគេហដ្ឋាន នៅបុរីពិភពថ្មី ផ្លូវជាតិលេខ៣ គម្រោង១ ផ្លូវលេខ៣ ផ្ទះលេខ១០០ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេៈ ខណ្ឌកំបូល រាជធានីភ្នំពេញ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ចាប់ពីការខិតខំរបស់កសិករ ឆ្ពោះទៅរកការចិញ្ចឹមមាន់ជាមុខ របរដ៏មានសក្តានុពល
កសិកម្ម
ចាប់ពីការខិតខំរបស់កសិករ ឆ្ពោះទៅរកការចិញ្ចឹមមាន់ជាមុខ របរដ៏មានសក្តានុពល
កំពង់ស្ពឺ÷ ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅក្នុងសហគមន៍កសិកម្ម មុខរបរចិញ្ចឹមសត្វកំពុងក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់គ្រួសារកសិករ។ ជាក់ស្តែង អ្នកមីង ហុក ចាន់ភា (ហៅ ចែម៉ា) រស់នៅភូមិតានី ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានប្រើប្រាស់ធនធានដីធ្លីរបស់ខ្លួន ដើម្បីអភិវឌ្ឍការចិញ្ចឹមមាន់ឱ្យក្លាយជាមុខរបរមួយដែលមានសក្តានុពលខ្ពស់។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
មន្ទីរឧស្សាហកម្ម បានសហការជាមួយអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ និងនវានុវត្តន៍រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីសុវត្ថិភាពបច្ចេកទេស និងការគាំពារជនពិការភាពក្នុងរោងចក្រ នៅខេត្តកំពង់ស្ពឺ
សកម្មភាពថ្នាក់ដឹកនាំ

កំពង់ស្ពឺ÷ នាថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៦ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តខេត្តកំពង់ស្ពឺ សហការជាមួយអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ និងនវានុវត្ត បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី«ការគ្រប់គ្រងលក្ខណៈបច្ចេកទេសប្លង់រោងចក្រ សុវត្ថិភាពដំណើរការឧបករណ៍ គ្រឿងចក្រ គ្រឿងម៉ាស៊ីនមានហានិភ័យខ្ពស់ ការបំពុលឧស្សាហកម្ម និងការគាំពារជនពិការភាពនៅក្នុងរោងចក្រ»។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន និងរោងចក្រនានាទូទាំងខេត្តកំពង់ស្ពឺយ៉ាងច្រើនកុះករ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ដីមួយកន្លែង អាចបង្កើតជាប្រភពចំណូលដ៏សំខាន់សម្រាប់គ្រួសារ  កសិករខិតខំប្រឹងប្រែង មានបច្ចេកទេស និងចេះរៀបចំការដាំដុះឱ្យស្របតាមតម្រូវការទីផ្សារ ជាក់ស្តែង ការដាំបន្លែចម្រុះ និងការរៀបចំផលិតកម្មឱ្យមានផលជាបន្តបន្ទាប់ បានក្លាយជារបរជួយឱ្យកសិករមួយចំនួនអាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារ

កំពង់ស្ពឺ÷ ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ក្នុងចំណោមកសិករដែលកំពុងខិតខំអភិវឌ្ឍការដាំដុះនៅមូលដ្ឋាន លោកពូ ឈួន ខឿន រស់នៅភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ បានជ្រើសរើសការដាំបន្លែជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការទីផ្សារ និងបង្កើតចំណូលសម្រាប់គ្រួសារ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឧត្តមសេនីយ៍ត្រី​ ម៉េង ស្រ៊ុន មេបញ្ជាការ បានដាក់បទបញ្ជា ដល់កម្លាំងជំនាញ ព្រមទាំងកម្លាំងអាវុធហត្ថតាមបណ្តាក្រុង-ស្រុក បន្តបង្រ្កាបករណីក្មេងទំនើងឲ្យដូចភ្លៀងរលឹម ថ្មីៗនេះក្មេងទំនើងចំនួន០៣នាក់ ត្រូវបានកម្លាំងជំនាញធ្វើការបង្រ្កាប និងឃាត់ខ្លួនបានភ្លាមៗ ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាម (Hotline 1292 )

កំពង់ស្ពឺ៖ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខ (Hotline 1292) លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានដាក់បទបញ្ជា ដល់កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះប្រតិបត្តិការភ្លាមៗ ដើម្បីធ្វើការបង្រ្កាប និងឃាត់ខ្លួននូវក្មេងទំនើងដែលកំពុងធ្វើសកម្មភាព បង្ហោះម៉ូតូ យ៉ាងអនាធិបតេយ្យ នៅតាមទីសាធារណៈ បង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ  និងធ្វើឲ្យខូចធ្នាប់សាធារណៈ  ជាពិសេសប៉ះពាល់ដល់សណ្តាប់សង្គម ដែលក្មេងទំនើងទាំងនោះធ្វើសកម្មភាពកាលពីវេលាម៉ោង ២៣:១០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នៅចំណុចដីឡូតិ៍ខាងលិចពន្ធនាគារ ស្ថិតភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្មេងទំនើងដែលបានឃាត់ខ្លួនទាំងនោះរួមមានគ្នាចំនួន ០៣នាក់ ដែលជនសង្ស័យទី០១មានឈ្មោះ យឹម វុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ ទី០៣ឈ្មោះ សាត បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ទី០៣ឈ្មោះ សឿន ចាន់រ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចប្រជុំប្រមូលធាតុចូល ត្រៀមលក្ខណៈចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំប្រមូលធាតុចូល ត្រៀមលក្ខណៈចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង
‎(កំពង់ស្ពឺ)៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ ដារិទ្ធិ អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងជំរុញពាណិជ្ជកម្ម និង ឯកឧត្តម ជាវ វិជ្ជាក់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាប្រមូលធាតុចូល លើការងារត្រៀមលក្ខណៈចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ សំរិទ្ធ សាខន (ជាន់ទី២ នៃអគាររដ្ឋបាលខេត្ត) ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាប្រធាន មន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តយ៉ាងច្រើនកុះករ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ការដាំដំណាំចម្រុះ និងការរៀបចំផលិតកម្មឱ្យមានផលជាបន្តបន្ទាប់ គឺជាវិធីសាស្ត្រមួយដែលកសិករអាចប្រើប្រាស់ ដើម្បីបង្កើនប្រសិទ្ធភាពនៃការដាំដុះ និងបង្កើតប្រាក់ចំណូលបានជាប្រចាំ។ ជាពិសេស ការជ្រើសរើសដំណាំដែលមានរយៈពេលប្រមូលផលខុសៗគ្នា អាចជួយឱ្យកសិករមានផលិតផលចេញលក់ជាបន្តបន្ទាប់ និងឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារ

កំពង់ស្ពឺ÷ ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ជាក់ស្តែង លោក សរ ឌីម និងលោកស្រី ទុយ សារិត រស់នៅភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ បានប្រកបរបរដាំដុះដំណាំកសិកម្មចម្រុះ ដោយផ្តោតលើដំណាំដែលមានតម្រូវការនៅលើទីផ្សារ និងអាចប្រមូលផលបានជាបន្តបន្ទាប់។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
បើកវេទិកា និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ
សកម្មភាពថ្នាក់ដឹកនាំ
បើកវេទិកា និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ
កំពង់ស្ពឺ÷ រដ្ឋបាលស្រុកសំរោងទងបាន បើកវេទិកា និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ក្រោមអធិបតីភាព លោក ជុំ ទ្រួក ប្រធានក្រុមប្រឹក្សាស្រុក លោក មុត ភន អភិបាល នៃគណៈអភិបាលស្រុក នៅមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីៗ សមាជិកក្រុមប្រឹក្សា អភិបាលរង នៃគណៈអភិបាលស្រុក នាយក នាយករង ប្រធាន អនុប្រធានការិយាល័យអង្គភាពជំនាញនៃរដ្ឋបាលស្រុក កង កម្លាំងប្រដាប់អាវុធទំាង៣ មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកមេប៉ុស្តិ មណ្ឌលសុខភាព លោកនាយកសាលានិងតំណាងប្រជាពលរដ្ខថ្នាក់មូលដ្ឋានទាំង៣ឃុំសរុបចំនួន១៤២នាក់ ស្រី  ៥៤នាក់។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កំពង់ស្ពឺមាន សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
សេចក្តីជូនដំណឹង
កំពង់ស្ពឺមាន សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤.៧៩ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តព្រៃវែង រាជធានីភ្នំពេញ ​ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះវិហារ ខេត្តកំពង់ធំ​ ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង និង ខេត្តស្ទឹងត្រែង(ប្រភពមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ)
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ការចូលរួមជាសមាជិកសហគមន៍កសិកម្ម បានក្លាយជាចំណុចសំខាន់មួយដែលជួយឱ្យកសិករនៅមូលដ្ឋានទទួលបានទាំងចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ថ្មីៗ ក្នុងការងារដាំដុះ ដើម្បីឈានទៅរកការផលិតបន្លែដែលមានគុណភាព និងសុវត្ថិភាព ព្រមទាំងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ

កំពង់ស្ពឺ÷ ជាក់ស្តែង លោក អ៉ឹម តុងអូន រស់នៅភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានចូលរួមជាមួយសហគមន៍កសិកម្ម និងទទួលបានការបង្ហាត់បង្ហាញ ព្រមទាំងការពន្យល់ណែនាំជាបន្តបន្ទាប់ពីមន្ត្រីកសិកម្មឃុំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអង្គការដៃគរនានា ពាក់ព័ន្ធនឹងបច្ចេកទេសដាំដុះ ការថែទាំដំណាំ ការប្រើប្រាស់ជីធម្មជាតិ និងការគ្រប់គ្រងដំណាំឱ្យបានត្រឹមត្រូវ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលសម្រេចបានប្រមាណ ២២ភាគរយ
សេចក្តីជូនដំណឹង
ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលសម្រេចបានប្រមាណ ២២ភាគរយ
កំពង់ស្ពឺ÷ នាព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរ បានចូលរួមអមដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតក្នុងភូមិត្រពាំងថ្មៀរ ឃុំតាសាល និងភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត