
ដីមួយកន្លែង អាចបង្កើតជាប្រភពចំណូលដ៏សំខាន់សម្រាប់គ្រួសារ កសិករខិតខំប្រឹងប្រែង មានបច្ចេកទេស និងចេះរៀបចំការដាំដុះឱ្យស្របតាមតម្រូវការទីផ្សារ ជាក់ស្តែង ការដាំបន្លែចម្រុះ និងការរៀបចំផលិតកម្មឱ្យមានផលជាបន្តបន្ទាប់ បានក្លាយជារបរជួយឱ្យកសិករមួយចំនួនអាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារ
កំពង់ស្ពឺ÷ ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ក្នុងចំណោមកសិករដែលកំពុងខិតខំអភិវឌ្ឍការដាំដុះនៅមូលដ្ឋាន លោកពូ ឈួន ខឿន រស់នៅភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ បានជ្រើសរើសការដាំបន្លែជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការទីផ្សារ និងបង្កើតចំណូលសម្រាប់គ្រួសារ។











