
ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញលែងកូនត្រី និងត្រីមេពូជសរុប ១០ម៉ឺនក្បាល ចូលក្នុងទំនប់ពាមល្វា ស្រុកឱរ៉ាល់ ដើម្បីអបអរសាទរទិវាមច្ឆជាតិ
កំពង់ស្ពឺ៖ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦--- ឯកឧត្តម គង់ ឆាយ និងលោក សុខ សុទ្ធី អភិបាលរងខេត្ត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាមច្ឆាជាតិ ១ កក្កដា ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ លោកឧកញ៉ា តាំង សុខឃី អគ្គនាយកក្រុមហ៊ុន ឃីចិន្តាគ្រុប មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូស សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ នៅចំណុចទំនប់ពាមល្វា ស្ថិតក្នុងភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។











