
ចាប់ពីការខិតខំរបស់កសិករ ឆ្ពោះទៅរកការចិញ្ចឹមមាន់ជាមុខ របរដ៏មានសក្តានុពល
កំពង់ស្ពឺ÷ ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅក្នុងសហគមន៍កសិកម្ម មុខរបរចិញ្ចឹមសត្វកំពុងក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់គ្រួសារកសិករ។ ជាក់ស្តែង អ្នកមីង ហុក ចាន់ភា (ហៅ ចែម៉ា) រស់នៅភូមិតានី ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានប្រើប្រាស់ធនធានដីធ្លីរបស់ខ្លួន ដើម្បីអភិវឌ្ឍការចិញ្ចឹមមាន់ឱ្យក្លាយជាមុខរបរមួយដែលមានសក្តានុពលខ្ពស់។











