
អភិបាលខេត្តកំពង់ស្ពឺ ជម្រុញឱ្យមន្ទីរជំនាញពន្លឿនការអន្តរាគមន៍នាំទឹកទៅសង្គ្រោះស្រូវពលរដ្ឋជិត៦ម៉ឺនហិកតា ក្រោយរងផលប៉ះពាល់ដោយកូនរដូវប្រាំងអូសបន្លាយនិងឥទ្ធិពលអេលីញូ
កំពង់ស្ពឺ៖ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការក្រើនរំឭកនិងជម្រុញដល់មន្ទីរជំនាញពាក់ព័ន្ធឱ្យពន្លឿនការនាំទឹកទៅសង្គ្រោះស្រូវពលរដ្ឋដែលរងផលប៉ះពាល់ជិត៦ម៉ឺនហិកតានៅតាមបណ្តាក្រុង ស្រុកទាំង៨នៃខេត្តកំពង់ស្ពឺ ក្រោយរងផលប៉ះពាល់ដោយកូនរដូវប្រាំងអូសបន្លាយនិងឥទ្ធិពលបាតុភូតអេលីញូ។











