
កិច្ចប្រជុំប្រមូលធាតុចូល ត្រៀមលក្ខណៈចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង
(កំពង់ស្ពឺ)៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ ដារិទ្ធិ អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងជំរុញពាណិជ្ជកម្ម និង ឯកឧត្តម ជាវ វិជ្ជាក់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាប្រមូលធាតុចូល លើការងារត្រៀមលក្ខណៈចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ សំរិទ្ធ សាខន (ជាន់ទី២ នៃអគាររដ្ឋបាលខេត្ត) ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាប្រធាន មន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តយ៉ាងច្រើនកុះករ។










