
មន្ទីរឧស្សាហកម្ម បានសហការជាមួយអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ និងនវានុវត្តន៍រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីសុវត្ថិភាពបច្ចេកទេស និងការគាំពារជនពិការភាពក្នុងរោងចក្រ នៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នាថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៦ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តខេត្តកំពង់ស្ពឺ សហការជាមួយអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ និងនវានុវត្ត បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី«ការគ្រប់គ្រងលក្ខណៈបច្ចេកទេសប្លង់រោងចក្រ សុវត្ថិភាពដំណើរការឧបករណ៍ គ្រឿងចក្រ គ្រឿងម៉ាស៊ីនមានហានិភ័យខ្ពស់ ការបំពុលឧស្សាហកម្ម និងការគាំពារជនពិការភាពនៅក្នុងរោងចក្រ»។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន និងរោងចក្រនានាទូទាំងខេត្តកំពង់ស្ពឺយ៉ាងច្រើនកុះករ។










