
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានដាក់បទបញ្ជា ដល់កម្លាំងជំនាញ ព្រមទាំងកម្លាំងអាវុធហត្ថតាមបណ្តាក្រុង-ស្រុក បន្តបង្រ្កាបករណីក្មេងទំនើងឲ្យដូចភ្លៀងរលឹម ថ្មីៗនេះក្មេងទំនើងចំនួន០៣នាក់ ត្រូវបានកម្លាំងជំនាញធ្វើការបង្រ្កាប និងឃាត់ខ្លួនបានភ្លាមៗ ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាម (Hotline 1292 )
កំពង់ស្ពឺ៖ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខ (Hotline 1292) លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានដាក់បទបញ្ជា ដល់កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះប្រតិបត្តិការភ្លាមៗ ដើម្បីធ្វើការបង្រ្កាប និងឃាត់ខ្លួននូវក្មេងទំនើងដែលកំពុងធ្វើសកម្មភាព បង្ហោះម៉ូតូ យ៉ាងអនាធិបតេយ្យ នៅតាមទីសាធារណៈ បង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងធ្វើឲ្យខូចធ្នាប់សាធារណៈ ជាពិសេសប៉ះពាល់ដល់សណ្តាប់សង្គម ដែលក្មេងទំនើងទាំងនោះធ្វើសកម្មភាពកាលពីវេលាម៉ោង ២៣:១០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នៅចំណុចដីឡូតិ៍ខាងលិចពន្ធនាគារ ស្ថិតភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្មេងទំនើងដែលបានឃាត់ខ្លួនទាំងនោះរួមមានគ្នាចំនួន ០៣នាក់ ដែលជនសង្ស័យទី០១មានឈ្មោះ យឹម វុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ ទី០៣ឈ្មោះ សាត បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ទី០៣ឈ្មោះ សឿន ចាន់រ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ។










