ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

នយោបាយ
🔴 ឯកឧត្តម ឈួរ សុបញ្ញា ជួបសំណេះសំណាលស្វាគមន៍សកម្មជន និងសមាជិកគណបក្សកម្លាំងជាតិ ១៤រូប ដែលស្ម័គ្រចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា
🔴 ឯកឧត្តម ឈួរ សុបញ្ញា ជួបសំណេះសំណាលស្វាគមន៍សកម្មជន និងសមាជិកគណបក្សកម្លាំងជាតិ ១៤រូប ដែលស្ម័គ្រចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា


នយោបាយ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែសីហា និងលើកទិសដៅខែកញ្ញា ឆ្នាំ២០២៦ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ សាលប្រជុំធំមន្ទីរគណបក្សខេត្ត ក្រោមអធិបតីដ៏ ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត
កំពង់ស្ពឺ÷ ការងារសង្គម និងសន្តិសុខ៖
-គាំទ្រជួរមុខ បន្តជួយឧបត្ថម្ភគ្រួសារយុទ្ធជនជួរមុខ ពលី ជនភៀសសឹក និងវីរយុទ្ធជន តាមមតិដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី។
-ការពារបូរណភាពទឹកដី តាមដានសភាពការណ៍ព្រំដែន (ករណីប្រទេសថៃ) ជឿជាក់លើការដឹកនាំរបស់បក្ស/រាជរដ្ឋាភិបាល និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ។
-សន្តិសុខ និងបទល្មើស ពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) មិនឱ្យកើតមានក្នុងខេត្ត។
-អាកាសធាតុ ត្រៀមអន្តរាគមន៍បូមទឹក និងគ្រប់គ្រងប្រភពទឹក ដើម្បីឆ្លើយតបនឹងគ្រោះរាំងស្ងួត (អ៊ែលនីញ៉ូ) ប៉ះពាល់ដល់ស្រូវវស្សា។


សេចក្តីជូនដំណឹង
កំពង់ស្ពឺមាន សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤.៥៤ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង និង ខេត្តស្ទឹងត្រែង។


សេចក្តីជូនដំណឹង
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦
* បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,២០ ម៉ែត្រ
*១~ស្ថានភាពទូទៅ៖*
-រលាំងជ្រៃថ្ងៃនេះ ៦,៩០ ម/ថ្ងៃម្សិលមិញ ៦,៨៧ ម (+០,០៣ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,១០ ម
- ពាមឃ្លៃថ្ងៃនេះ=២,៧២ ម / ថ្ងៃម្សិលមិញ=២,៦២ ម (+០,១០ ម )
-តាសាល ថ្ងៃនេះ=១៥,៥៥ ម /ថ្ងៃម្សិលមិញ=១៥,៤៥ ម (+០,១០ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៣,៤៥ ម
៣~សីតុណ្ហភាព៖
(តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ)
-ថ្ងៃនេះ Max=៣៥,០°c / Min =២៧,០°c
ថ្ងៃម្សិលមិញMax=៣៥,០°c /Min=២៧.០°c
(ប្រភពមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ)
ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់។ ញ៉ាញ់ ជាបហ៊ង


នយោបាយ
កិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងកំណត់ទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦
កំពង់ស្ពឺ៖ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងកំណត់ទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦ (ផ្អែកលើប្រតិទិនការងារបន្ទាប់)។


ការអភិវឌ្ឍ
កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ នៅឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ទីចាត់ការផែនការ និងវិនិយោគខេត្ត សហការជាមួយរដ្ឋបាលឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ នៅសាលាឃុំក្រាំងអំពិល ក្រោមវត្តមាន លោក មុី ខេត មេឃុំក្រាំងអំពិល និងជាប្រធានគណៈកម្មការលទ្ធកម្ម ព្រមទាំងមានការចូលរួមពីតំណាងថ្នាក់ខេត្ត-ស្រុក មន្ទីរពាក់ព័ន្ធ តំណាងក្រុមហ៊ុនដេញថ្លៃ និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកំពង់ស្ពឺ ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត
កំពង់ស្ពឺ÷ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធបច្ចេកវិទ្យា Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។


សកម្មភាពថ្នាក់ដឹកនាំ
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធបច្ចេកវិទ្យា Zoom meeting....
កំពង់ស្ពឺ៖លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសុក្រ ទី២៨ សីហា ២០២៦នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាតាមរយៈប្រព័ន្ធបច្ចេកវិទ្យា Zoom meeting ស្ថិតនៅសាលប្រជុំ ហែម ខន នៃអគាររដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមវត្តមាន ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកអភិបាលរងខេត្ត រួមទាំងមន្ត្រីពាក់ព័ន្ធ និងកងកម្លាំងទាំងបីរប្រភេទចូលរួមផងដែរ។


សន្តិសុខសង្គម
ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកថ្ពង បានរៀបចំវេទិកាសាធារណៈដើម្បីដោះស្រាយទុក្ខកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងឃុំវាលពន់
កំពង់ស្ពឺ៖ នាថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំវាលពន់ បានរៀបចំវេទិកាសាធារណៈមួយ ស្ថិតនៅទីអារាមវត្តធម្មរង្សី (ហៅវត្តព្រៃមិច) ក្នុងឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។


សន្តិសុខសង្គម
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនក្រុមស្ម័គ្រចិត្តអភិរក្សសត្វព្រៃឃុំប្រាំបីមុម ស្រុកថ្ពង
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកស្រី ប៉ោក សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា រួមជាមួយសហការី បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ក្រុមការងារស្ម័គ្រចិត្តសហគមន៍អភិរក្សសត្វព្រៃឃុំប្រាំបីមុម ចំនួន ១៤នាក់ ដែលកំពុងជួបការខ្វះខាតស្បៀងអាហារ ស្ថិតនៅភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំពិនិត្យឆ្លងរបាយការណ៍ការងារប្រចាំត្រីមាសទី៣ និងកំណត់ទិសដៅអនុវត្តបន្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៦
កំពង់ស្ពឺ៖ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យឆ្លងរបាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងារប្រចាំត្រីមាសទី៣ ព្រមទាំងពិភាក្សាលើកទិសដៅការងារបន្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត។


សន្តិសុខសង្គម
ពិធីចុះហត្ថលេខាលើ «កិច្ចសហប្រតិបត្តិការក្នុងការរុករក ការលើកគាស់ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីពិសេសសម័យសង្គ្រាមនៅកម្ពុជា អនុវត្តក្នុងរដូវប្រាំងឆ្នាំ ២០២៦-២០២៧»
កំពង់ស្ពឺ÷ នៅថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីចុះហត្ថលេខាលើ «កិច្ចសហប្រតិបត្តិការក្នុងការរុករក ការលើកគាស់ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីពិសេសសម័យសង្គ្រាមនៅកម្ពុជា អនុវត្តក្នុងរដូវប្រាំងឆ្នាំ ២០២៦-២០២៧» ក្រោមអធិបតីភាពឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត ឯកឧត្តម លេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងជាប្រធានគណៈកម្មាធិការឯកទេស ឬគណៈកម្មាធិការលេខ ៥១៥ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងមានការចូលរួមពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងទាំងបី និងគណៈប្រតិភូ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។


សេចក្តីជូនដំណឹង
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦
* បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,២០ ម៉ែត្រ
*១~ស្ថានភាពទូទៅ៖*
-រលាំងជ្រៃថ្ងៃនេះ ៦,៨៧ ម/ថ្ងៃម្សិលមិញ ៦,៩២ ម (-០,០៥ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,១៣ ម
- ពាមឃ្លៃថ្ងៃនេះ=២,៦២ ម / ថ្ងៃម្សិលមិញ=២,៦៥ ម (-០,០៣ ម )
-តាសាល ថ្ងៃនេះ=១៥,៤៥ ម /ថ្ងៃម្សិលមិញ=១៥,៣១ ម (+០,១៤ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៣,៥៥ ម
៣~សីតុណ្ហភាព៖
(តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ)
-ថ្ងៃនេះ Max=៣៥,០°c / Min =២៧,០°c
ថ្ងៃម្សិលមិញMax=៣៥,០°c /Min=២៦.០°c
(ប្រភពមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ)

