
ពិធីចុះហត្ថលេខាលើ «កិច្ចសហប្រតិបត្តិការក្នុងការរុករក ការលើកគាស់ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីពិសេសសម័យសង្គ្រាមនៅកម្ពុជា អនុវត្តក្នុងរដូវប្រាំងឆ្នាំ ២០២៦-២០២៧»
កំពង់ស្ពឺ÷ នៅថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីចុះហត្ថលេខាលើ «កិច្ចសហប្រតិបត្តិការក្នុងការរុករក ការលើកគាស់ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីពិសេសសម័យសង្គ្រាមនៅកម្ពុជា អនុវត្តក្នុងរដូវប្រាំងឆ្នាំ ២០២៦-២០២៧» ក្រោមអធិបតីភាពឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត ឯកឧត្តម លេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងជាប្រធានគណៈកម្មាធិការឯកទេស ឬគណៈកម្មាធិការលេខ ៥១៥ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងមានការចូលរួមពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងទាំងបី និងគណៈប្រតិភូ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។










